• 2021-07-22 10:12:39
  • គន្លឹះ

​ចេះ ​១០​ ក្បាច់​នេះជួយឲ្យ​អ្នក​ស្វែងរក​អ្វី​មួយ​លើ​ ​Google​ ​កាន់​តែ​លឿន

  • 2021-07-22 10:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google​ ​ជា​ ​search engine​ ​មួយ​ដែល​មាន​ការ​និយម​ប្រើប្រាស់​ទូទៅ​លើ​ពិភពលោក​ ​ដោយសារ​ algorithm​ ​របស់​ ​engines​ ​មួយ​នេះ​ខ្លាំង​ ​ដែល​អាច​ឲ្យ​អ្នក​ស្វែងរក​ស្ទើរ​តែ​ទាំងស្រុង​ពី​គេហទំព័រ​នានា​ ដែល​បាន​ភ្ជាប់​ទៅ​បណ្ដាញ​អ៊ីនធឺណិត​ ​(Hosting)​ ​ព្រម​ទាំង​ទិន្នន័យ​ផ្សេងៗ​ទៀត។ ដូច្នេះ​ដើម្បី​ឲ្យ​ការ​ស្វែងរក​ព័ត៌មាន​កាន់តែ​មាន​ប្រសិទ្ធភាព​លើ​ ​Search engines​ ​មួយ​នេះ​ ​អ្នក​គួរ​ពិនិត្យ​មើល​ពាក្យ​គន្លឹះ​ដូច​ខាងក្រោម​ ​៖

១) ចូល​មើល​ ​Cached Version​ ​នៃ​ទំព័រ​

អ្នក​អាច​ ​Cached​ ​នូវ​ជំនាន់​នៃ​គេហទំព័រ​ណា​មួយ​ ​ដែល​មាន​បញ្ហា​ ​ឬ​គ្មាន​បញ្ហា​ជា​មួយ​បណ្ដាញ​អ៊ីនធឺណិត​ ​ដើម្បី​ងាយស្រួល​ ​និង​រហ័ស​ពេល​អ្នក​ចូល​មើល​ពេល​ក្រោយ​ ​ដោយ​វា​ទាញ​យក​មក​នូវ​ជំនាន់​នៃ​គេហទំព័រ​ពី​ ​Google Server​ ​ជំនួស​វិញ។

២) ស្វែងរក​លទ្ធផល​ប្រហាក់​ប្រហែល

អ្នក​អាច​ស្វែងរក​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​ពាក្យ​ដែល​អ្នក​ចង់​ស្វែងរក​បាន​ ​ដោយ​ប្រើ​ ​related:ពាក្យ​ ​ឬ​គេហទំព័រ​ ​ដែល​អ្នក​ចង់​ស្វែងរក​។

៣) ស្វែងរក​តាម​រូបភាព

ដោយ​ចូល​ទៅ​កាន់​ [images.google.com]​(https://images.google.com/)​ ​រួច​ចុច​ ​icon​ ​រូប​កាមេរ៉ា​ ​រួច​ជ្រើសរើស​រូបភាព​ដែល​អ្នក​ចង់​ស្វែងរក​។ បន្ទាប់មក​វា​នឹង​បង្ហាញ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​រូបភាព​នោះ​។

៤) ស្វែងរក​ដោយ​ប្រើ​សំឡេង​

ចុច​លើ​ ​icon Microphone​ ​រួច​និយាយ​ពាក្យ​ ​ឬ​ឃ្លា​ដែល​អ្នក​ចង់​ស្វែងរក។ វា​មិន​មែន​ ​AI​ ​ដែល​ដំណើរការ​ដោយ​ ​Google Assistant​ ​នោះ​ទេ​ ​តែ​អ្នក​អាច​ស្វែងរក​បាន។

៥) ស្វែងរក​ដោយ​ប្រើ​ ​Nearby

អ្នក​អាច​ស្វែងរក​ទីតាំង​ណា​មួយ​ដែល​នៅ​ជិត​ៗ​អ្នក​ដូចជា​ ​ហាង​កាហ្វេ​ជា​ដើម​ ​ដោយ​ប្រើ​ពាក្យ​គន្លឹះ​ ទីតាំង​ជា​មួយ​នឹង​ពាក្យ​ ​Nearby។

៦) ស្វែងរក​ ​Google Doc​ ​កាន់​តែ​លឿន

ជំនួស​ឲ្យ​ការ​ចូល​ទៅ​កាន់​ ​Drive​ ​របស់​អ្នក​ច្រើន​ដង​ ​អ្នក​អាច​ស្វែងរក​ឯកសារ​ផ្សេងៗ​ក្នុង​ ​Drive​ ​បាន​រហ័ស​លើ​ ​Address Bar​ ​តែ​ម្ដង​ដោយ​ចូល​ទៅ​កាន់​ ​Settings > Search > Manage search engines រួច​បញ្ចូល​ drive.google.com​ ​ទៅ​កាន់​បញ្ជី​នៃ​ ​Search engines

៧) ស្វែងរក​បន្ថែម​លើ​ ​Google

អ្នក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​ផ្សេង​ទៀត​ទាក់ទង​នឹង​ពាក្យ​ដែល​អ្នក​បាន​ស្វែងរក​នៅ​ផ្ទាំង​ខាង​ស្ដាំ​ដោយ​អាច​ចុច​លើ​ផ្ទាំង​ដើម្បី​អាន​នូវ​ព័ត៌មាន​លំអិត​បាន។

៨) ស្វែងរក​អត្ថន័យ​ពាក្យ

អ្នក​អាច​ស្វែងរក​អត្ថន័យ​នៃ​ពាក្យ​នីមួយៗ​បាន​យ៉ាង​ងាយស្រួល​នឹង​រហ័ស​ ​ជា​មួយ​ពាក្យ​គន្លឹះ​ ​define: ពាក្យ​ដែល​អ្នក​ចង់​ស្វែងរក។

៩) ស្វែងរក​តាម​ ​Filetype

អ្នក​អាច​ស្វែងរក​ប្រភេទ​ឯកសារ​ដោយ​ប្រើ​ ​ឈ្មោះ​ឯកសារ​ជា​មួយ​នឹង​ពាក្យ​គន្លឹះ​ ​filetype:pdf​ ​ឬ​ docx

១០) ការ​កម្សាន្ត

អ្នក​អាច​លេង​ហ្គេម​កម្សាន្ត​ ​ប្រើ​កម្មវិធី​តូច​ៗ​ ​ដោយ​ប្រើប្រាស់​ពាក្យ​គន្លឹះ​ផ្សេងៗ​បាន​ ​ឧទាហរណ៍​ google pacman​ ​អ្នក​នឹង​អាច​លេង​ហ្គេម​ ​Pacman​ ​ដោយ​ចុច​លើ​ ​Click to Play៕

ប្រភព៖ PCWord

មតិយោបល់