• 2021-07-21 02:39:15
  • ព័ត៌មាន

មកដឹងតម្លៃភីកអាប់ Ford Ranger Wildtrak កែទៅ F-150 Raptor ប្រើគ្រឿងពីរោងចក្រស្រាប់

  • 2021-07-21 02:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Ford Cambodia បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការនាំចូលរថយន្តភីកអាប់ Ford Ranger Wildtrak ដែលបានកែប្រែខ្លួនទៅជា F-150 Raptor មើលទៅពិតជាស្អាតប្លែកភ្នែក មិនធ្លាប់មានពីមុនមក។

ជាមួយនឹងការលេង និងតុបតែងរូបរាងឲ្យទៅជា F-150 Raptor នេះ បានធ្វើឲ្យតម្លៃខ្លួនរបស់វាឡើងទៅតាមហ្នឹងដែរ ដោយត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៦ម៉ឺនដុល្លារជាងឯណោះ។ គួរឲ្យដឹងដែរថា រថយន្ត Ford Ranger Wildtrak ធម្មតា គឺមានតម្លៃត្រឹមតែខ្ទង់ ៥ម៉ឺនដុល្លារជាងប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ រថយន្តភីកអាប់ Ford Ranger Wildtrak ដែលបានកែប្រែខ្លួនទៅជា F-150 Raptor នេះ បានប្រើប្រាស់គ្រឿងដែលនាំចូលមកពីរោងចក្រពិតៗ ហើយវាបានតុបតែងមួយស្អាតស្រាប់់តែម្តង ដូច្នេះវាក៏ងាយស្រួលសម្រាប់អ្នកទិញទៅដែរ ដោយមិនចាំបាច់ពិបាកលេងទៀតនោះទេ។

ថ្វីបើបានកែរូបរាងសឹងមើលមិនស្គាល់ថាជា Ranger Wildtrak ក៏ដោយ ប៉ុន្តែវានៅតែប្រើម៉ាស៊ីនដដែល មិនបានផ្លាស់ប្តូរឡើយ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់