• 2021-07-21 01:20:15
  • ហាងឆេងផលិតផល

កប់ស៊េរី! បើដឹងតម្លៃ Ford F-150 Raptor ស៊េរីថ្មីកំពុងលក់នៅខ្មែរ

  • 2021-07-21 01:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford ទើបតែបានប្រកាសចេញនូវរថយន្តភីកអាប់ Ford F-150 Raptor ស៊េរីឆ្នាំ២០២១ ដ៏ថ្មីសន្លាង។ជាមួយការកែប្រែប្រព័ន្ធជើងក្រោម F-150 Raptor ឆ្នាំ២០២១ ដោយបំពាក់បូម Fox Live Valve ថ្មី ទំហំធំបំផុតមិនធ្លាប់មានលើ Raptor។

អ្វីដែលពិសេសនោះគឺ រថយន្តភីកអាប់នេះបានបំពាក់បច្ចេកវិទ្យាថ្មីៗជាច្រើន ដើម្បីជួយដល់ការបើកបរ Off-road ដោយក្នុងនោះមានប្រព័ន្ធ Terrain Management System ថ្មី ជាមួយមុខងារបើកបរ ៧ម៉ូដ គឺ Slippery, Tow/Haul, Sport, Normal, Off-Road, Baja និង Rock Crawl បូករួមទាំងមុខងារពិសេសថ្មីមួយទៀតហៅថា Trail 1-Pedal Drive ដែលជួយក្នុងស្ថានភាព Off-road ពិបាកៗបំផុត។

Ford F-150 Raptor ស៊េរីថ្មីនេះដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ ព្រមទាំងមុខងារ electronic locking rear differential មកស្តង់ដារតែម្តង។ តាមប្រភពពីក្រុមហ៊ុន Ford ប្រចាំប្រទេសកម្ពុជា Ford F-150 Raptor ស៊េរីថ្មី ដាក់លក់ក្នុងតម្លៃខ្ទង់ ១២ ៨០០០ដុល្លារ

F-150 Raptor ជំនាន់ទី៣ នេះ បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,៥លីត្រ Ecoboost ទំហំ ៦ស៊ីឡាំង ដែលទទួលបានការអាប់ដេតបន្ថែម ប៉ុន្តែ Ford មិនទាន់បានប្រកាសពីកម្លាំងសេះរបស់វាឡើយ តែឲ្យដឹងថាមិនខុសគ្នាប៉ុន្មាននោះ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់