• 2021-07-20 09:17:37
  • ព័ត៌មាន

បញ្ហាគាំង WiFi លើ iPhone ដោះស្រាយរួចរាល់លើកំណែអាប់ឌែតថ្មី iOS 14.7

  • 2021-07-20 09:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ បញ្ហាលើ iPhone មិនអាចភ្ជាប់ទៅកាន់ WiFi ដែលមានឈ្មោះចម្លែក "%p%s%s%s%s%n" ដោយនឹងធ្វើទូរសព្ទមានបញ្ហាលើ Network setting រួមទាំង AirDrop ភ្លាមៗ ប៉ុន្ដែបញ្ហានេះត្រូវបានដោះស្រាយ បន្ទាប់ពី Apple ទើបបានបញ្ចេញ កំណែអាប់ឌែត iOS 14.7 នេះបើយោងទៅតាម MacRumors។

ក្រៅពីដោះស្រាយបញ្ហាខាងលើ iOS 14.7 ក៏បានបន្ថែមមុខងារដើម្បីគាំទ្រថ្មបន្ថែមថ្មី MagSafe Battery Pack ដែល Apple ទើបប្រកាសចេញ និងបន្ថែមព័ត៌មានលម្អិតផ្សេងៗក្នុងកម្មវិធីមើលអាកាសធាតុ Weather។

បន្ថែមពីនេះ iOS បានជួសជុល Bug ផ្សេងៗ រួមទាំងផ្នែកសុវត្ថិភាព ដែលមានលើ iOS ចាស់ 14.6 ផងដែរ។

ដើម្បីអាប់ឌែតទៅកាន់ iOS 14.7 សូមចូលទៅកាន់៖

  • បើកកម្មវិធី Settings > General > Software Update បន្ទាប់មកចុច Download and Install និងធ្វើតាមការណែនាំជាការស្រេច៕

អានបន្ថែម៖ Wi-Fi ឈ្មោះចម្លែកទាំងពីរនេះ ហ៊ានតែភ្ជាប់ជាមួយ iPhone ដេកស្អាតគាំងស្មេញ!

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់