• 2021-07-19 06:49:15
  • ព័ត៌មាន

Honda ចេញម៉ូតូ CB190TR ថ្មី រាងកាត់តាម CB1000R តម្លៃជាង ២ពាន់ដុល្លារ

  • 2021-07-19 06:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ២ឆ្នាំបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងប្រទេសចិន ឥឡូវនេះក្រុមហ៊ុន Honda បានបន្តចេញម៉ូតូម៉ូដែលពិសេសថ្មីរបស់ខ្លួន ដែលមានការឌីហ្សាញបំផុតតាមពពួកម៉ូតូប្រណាំង MotoGP ហៅថា Honda CB190TR Special Edition។

ម៉ូតូ Honda CB190TR Special Edition ថ្មីនេះមានរូបរាងបែប Neo Sports Cafe ស្រដៀងទៅនឹងម៉ូដែល CB300R, CB650R និង CB1000R ដែរ។ ម៉ូតូ CB190TR ឬគេហៅថា TR93 នេះ ត្រូវបានផលិតឡើងដើម្បីគោរពដល់លោក Marc Marquez ដែលនៅក្រុមម៉ូតូប្រណាំង MotoGP Repsol Honda។

ម៉ូតូនេះមានបំពាក់ចង្កៀងមុខរាងមូលបែប Classic, កែបឌីហ្សាញបែប Cafe ហើយធុងសាំងធំបែបមាំ មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ លក្ខណៈពិសេសមួយចំនួនលើម៉ូតូនេះមានដូចជា ចង្កៀងមុខ LED, ហ្វ្រាំងឌីសមុខ-ក្រោយ, កុងទ័រឌីជីថល និង ប្រព័ន្ធហ្វ្រាំង ABS នៅកង់មុខ។

Honda CB190TR Special Edition បំពាក់ម៉ាស៊ីនកម្លាំង ១៨៥សេសេ មានប្រព័ន្ធស្អំម៉ាស៊ីនដោយខ្យល់។ វាត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ២ ៧០០ដុល្លារនៅប្រទេសចិន៕

អត្ថបទ៖ សេង ឡុង

មតិយោបល់