• 2021-07-19 02:48:12
  • ព័ត៌មាន

មុខងារទាំងអស់នេះបញ្ជាក់ថា Toyota Hilux Revo ឆ្នាំ២០២១ ទំនើបលើសពីអ្វីដែលអ្នកគិត!

  • 2021-07-19 02:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តភីកអាប់ដ៏ល្បីឈ្មោះ Toyota Hilux Revo ស៊េរីឆ្នាំ២០២១ ដែលបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជា បានទទួលការចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់តាមរយៈការអាប់ដេតជាច្រើនដែលរួមមាន៖ រូបរាង កម្លាំងម៉ាស៊ីន ប្រព័ន្ធសុវត្ថិភាពនិងផាសុកភាព និងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើនលើសពីអ្វីដែលអ្នកគិត។

និយាយអំពីផ្នែកខាងក្រៅ រថយន្ត Toyota Hilux Revo ស៊េរីឆ្នាំ២០២១ មានបំពាក់ចង្កៀងមុខប្រភេទ Bi-Beam LED Projector ភ្ជាប់ជាមួយអំពូល Daytime Running Light, Sensor ខាងមុខ ២ ខាងក្រោយ ៤ និងអេក្រង់បង្ហាញពីមុំកាច់បត់នៃចង្កូត កាមេរ៉ាផ្នែកខាងក្រោយ និង ប្រព័ន្ធសោឆ្លាតវៃ Smart Key ផងដែរ។

ក្រឡេកចូលទៅមើលកាប៊ីនខាងក្នុងវិញ ភីកអាប់នេះកាន់តែទំនើប ដោយមានបំពាក់ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់ជាមួយមុខងារ Apple CarPlay & Andriod Auto បាន, ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រងសន្ទុះពេលបញ្ចូលលេខ និង ប្រព័ន្ធផ្លាស់ប្តូរការបើកបរកាឡេវិលកង់២ ឬ កង់៤ ថែមទៀតផង។

លើសពីនេះទៅទៀត រថយន្ត Toyota Hilux Revo ស៊េរីឆ្នាំ២០២១ ក៏សម្បូរមុខងារទំនើបៗដែលជំនួយក្នុងការផ្តល់សុវត្ថិភាពកាន់តែប្រសើរ និងទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកបើកបរ ផងដែរ ដោយក្នុងនោះរួមមានដូចជា៖

  • ពោងសុវត្ថិភាពចំនួន៩
  • ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព (ABS) និងប្រព័ន្ធហ្វ្រាំងជំនួយ (BA)
  • ប្រព័ន្ធគ្រប់គ្រងទំនាញ (A-TRC) និងប្រព័ន្ធគ្រប់គ្រងលំនឹង (VSC)
  • ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC)
  • ប្រព័ន្ធបើកបរពេលឡើងចំណោត(HAC) និងប្រព័ន្ធជំនួយពេលចុះចំណោត (DAC)
  • ប្រព័ន្ធផ្ដល់សញ្ញាពេលមានអាសន្ន (EBS)
  • ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង (EBD) និងប្រព័ន្ធគ្រប់គ្រងការអូសសណ្ដោង (TSC)
  • ប្រព័ន្ធបញ្ឈប់រថយន្ត នៅពេលជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលតែមួយ (BOS)
  • តួគ្រោងដ៏រឹងមាំ (GOA)

បច្ចេកវិទ្យាដែលមិនធ្លាប់មានពីមុនមកលើរថយន្តភីកអាប់ស៊េរីថ្មីនេះ ហើយធ្លាប់តែបំពាក់លើរថយន្តប្រណិត Lexus នោះគឺកញ្ចប់សុវត្ថិភាពឆ្លាតវៃ-Toyota Safety Sense (TSS) ហើយឥលូវនេះអតិថិជននិងទទួលបានបទពិសោធន៌ថ្មីជាមួយរថយន្ត Hilux Revo រួមមានមុខងារសំខាន់ៗដូចជាៈ

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ- Pre-Collision System (PCS)
  • ប្រព័ន្ធរក្សាល្បឿន បន្ថេមល្បឿន និងបន្ថយល្បឿនដោយស្វ័យប្រវត្តិ- Dynamic Radar Cruise Control (DRCC)
  • ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តរេចង្កូតចាកគន្លងផ្លូវ- Lane Departure Alert (LDA)

សូមបញ្ជាក់ថា រថយន្ត Toyota Hilux Revo ស៊េរីឆ្នាំ២០២១នេះ បំពាក់នូវម៉ាស៊ីនថ្មី គឺម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨លីត្រ ប្រភេទ GD ទំហំ ៤ស៊ីឡាំង មានកម្លាំងរត់ ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុន ហើយប្រើប្រអប់លេខអូតូ ៦វគ្គ។

បើយោងទៅតាមប្រសាសន៌របស់ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី បើកសាកល្បងរថយន្ត Toyota Hilux Revo Rally ២០២១ នៅទីលានបើកបររថយន្ត យ៉ាម៉ាម៉ូតូ នៅតំបន់អភិវឌ្ឍន៌ កសិទេសចរណ៌ ម៉ុង ឬទ្ធី សែនជ័យ ខេត្តកំពង់ស្តឺ កាលពីខែកុម្ភៈកន្លងទៅនេះ បានឲ្យដឹងថា រថយន្ត Hilux Revo Rally ២០២១នេះ ពិតជាទំនើប ហើយកម្លាំងនៃម៉ាស៊ីនវិញក៏ស្ទុះល្អ ព្រមទាំងបំពាក់ជាមួយនឹងប្រព័ន្ធហ្រ្វាំងសុវត្ថិភាពកាន់តែប្រសើរជាងមុន ផងដែរ។

ការផ្តល់ជូនជាពិសេសនៅក្នុងរដូវវស្សានេះ គឺលោកអ្នកនឹងកាន់តែងាយស្រួលជាមួយនឹងប្រាក់បង់ប្រចាំខែកាន់តែតិចសម្រាប់រថយន្ត Toyota Hilux Revo Rally 2021 គឺ បង់ប្រចាំខែចាប់ពី $410/ខែ តែប៉ុណ្ណោះ ហើយ លោកអ្នកនឹងទទួលបានការបន្ថែមជូននូវ iPad-Air4 មួយគ្រឿងភ្លាម ផងដែរ។

ដើម្បីជ្រាបព៌ត័មានលម្អិត លោកអ្នកក៏អាចទំនាក់នងទៅកាន់លេខ 017 333 503 /086 333 503 ឬក៏ចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) Telegram | Facebook | YouTube | Website | Instagram

អត្ថបទ៖ សេង ឡុង

មតិយោបល់