- 2021-07-19 01:33:49
- ព័ត៌មាន
មកដឹងលក្ខខណ្ឌដែលត្រូវពិន័យលើឡានដឹកលើសទម្ងន់ បើខុស២ដងត្រូវដកទុក ១ឆ្នាំ!
- 2021-07-19 01:33:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងលក្ខខណ្ឌដែលត្រូវពិន័យលើឡានដឹកលើសទម្ងន់ បើខុស២ដងត្រូវដកទុក ១ឆ្នាំ!
ចន្លោះមិនឃើញ
ក្រសួងសាធារណ:ការនិង ដឹកជញ្ជូន បានបង្ហាញពីលក្ខខណ្ឌ ដែលនឹងត្រូវពិន័យ ឃាត់រថយន្តទុក និងបញ្ឈប់អាជីវកម្មដឹកជញ្ជូនតែម្ដង ចំពោះយានយន្តណាដែលបានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
តាមខ្លឹមសារ “នៃច្បាប់ស្តីពីផ្លូវថ្នល់” ក្នុងករណីល្មើសលើការផ្ទុកទម្ងន់សរុប ថែមទាំងល្មើសលើការផ្ទុកទម្ងន់អតិបរិមានៃភ្លៅនោះ ត្រូវផាកពិន័យទាំងពីរករណី។ ក្នុងករណីធ្លាប់ទទួលការពិន័យរួចហើយ នៅបន្តល្មើសទៀត ត្រូវពិន័យទ្វេដង និងបញ្ឈប់អាជីវកម្ម ដឹកជញ្ជូន ១(មួយ)ឆ្នាំ ។
ចំពោះរថយន្តដែលដឹកជញ្ជូនលើសទម្ងន់កម្រិត ត្រូវបានកំណត់ផាក់ពិន័យតាមលក្ខខណ្ឌដូចខាងក្រោម៖
១. មិនចូលថ្លឹង ត្រូវពិន័យ ៥០០ ០០០ រៀល។
២. ផ្ទុកទម្ងន់មិនលើស ៥% នៃទម្ងន់កំណត់ត្រូវព្រមានជាលាយលក្ខណ៍អក្សរ។
៣. ផ្ទុកទម្ងន់លើស ៥% ទៅ១០% នៃទម្ងន់កំណត់ត្រូវ ៖ (ក.) រើទំនិញចេញ និងឃាត់ទុក១០ថ្ងៃ ពិន័យ ១០០ ០០០ រៀល/១តោន។ (ខ.) ដកបណ្ណបើកបរ និងព្យួរទុក ១០ ថ្ងៃ។
៤. ផ្ទុកទម្ងន់លើស១០% ទៅ ២០% នៃទម្ងន់កំណត់ត្រូវ៖ (ក.) រើទំនិញចេញ និងឃាត់ទុក ៦ ខែ និងពិន័យ ២០០ ០០០ រៀល/១តោន។ (ខ.) ដកបណ្ណបើកបរ និងព្យួរទុក ៦ ខែ។
៥. ផ្ទុកទម្ងន់លើស២០% នៃទម្ងន់កំណត់ត្រូវ ៖ (ក.) រើទំនិញចេញ និងឃាត់ទុក ១ ឆ្នាំ និងពិន័យ ៣០០ ០០០ រៀល/១តោន។ (ខ.) ដកបណ្ណបើកបរ និងព្យួរទុក ២ ឆ្នាំ។
ខ្លឹមសារសង្ខេបខាងលើនេះ ត្រូវបានដកស្រងចេញពី មាត្រា៦០ ជំពូក១១ " ទោសបញ្ញត្តិ " នៃច្បាប់ស្តីពីផ្លូវថ្នល់។ ព័ត៌មានលម្អិត សូមចូលទៅកាន់តំណភ្ជាប់ "ច្បាប់ស្តីពីផ្លូវថ្នល់" ៕