• 2021-07-15 02:22:25
  • ព័ត៌មាន

ឆែកមើលតម្លៃឡាន Ford Ranger Raptor ២០២២ ទើបមកដល់ខ្មែរក្តៅៗ!

  • 2021-07-15 02:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford Ranger Raptor ទទួលបានភាពល្បីល្បាញខ្លាំងក្នុងប្រទេសកម្ពុជាអស់រយៈពេល ៣ ឆ្នាំរួចមកហើយ ដោយត្រូវបានទទួលស្គាល់ពីភាពធន់រឹងមាំ ការឌីហ្សាញរូបរាងអំណាចលើសគេ និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវរបស់រថយន្តនេះ។

ថ្មីៗនេះដែរ ក្រុមហ៊ុន Ford ក៏បានប្រកាសចេញម៉ូដែល Ranger Raptor ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដែលមិនធ្វើឲ្យអតិថិជនខកចិត្តនោះទេ ដោយសារតែរថយន្តនេះត្រូវបានកែប្រែចំណុចពិសេសៗជាច្រើន។

យ៉ាងណាមិញ សម្រាប់ស៊េរីឆ្នាំ២០២២ នេះ រថយន្ត Ford Ranger Raptor ត្រូវបានដាក់លក់ក្នុងតម្លៃ ៧៣ ០០០ដុល្លារ ដែលជាតម្លៃលើទីផ្សារក្នុងស្រុកយើងតែម្តង។

ជាមួយនឹងតម្លៃប៉ុណ្ណេះ Ranger Raptor ថ្មីបានអាប់ដេតខ្លួនជាច្រើនដូចជា៖

  • ចំណុចដំបូងដែលបានកែប្រែថ្មីទាំងស្រុងនោះគឺ តែមស្ទីកគ័រ ពណ៍ខ្មៅ លាយជាមួយពណ៍ក្រហម ដែលមានចាប់តំាងពីផ្នែកខាងមុខ ដំបូល ផ្នែកចំហៀងទាំងសងខាង រហូតដល់ផ្នែកខាងក្រោយ ដែលមើលទៅមានភាពស្ព័រខ្លាំងមែនទែន
  • ស៊ុមចង្កៀងផ្នែកខាងមុខក៏បានបន្ថែមនូវឆ្នូតពណ៍ខ្មៅ កាន់តែអំណាច
  • កាងផ្នែកខាងមុខត្រូវបានកែប្រែថ្មីដោយផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ មិនតែប៉ុណ្ណោះថែមទាំងបានបន្ថែមនូវទំពក់ធ្ពក់ពណ៍ ក្រហម ចំនួន 2 ដែលមើលទៅកាន់តែមានភាពទាក់ទាញ

  • ផ្នែកខាងក្រោយបានបំពាក់បន្ថែមនូវកាងខ្យល់ដ៏រឹងមាំពណ៍ខ្មៅ

  • ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហមដែលមើលទៅកាន់តែមានអនុភាព ថាមពល និងកាន់តែផ្តល់នូវទំនុកចិត្តរាល់ពេលបើកបរ

ក្រៅពីចំណុចពិសេសៗដែលបានកែប្រែថ្មីទាំងនេះ Ford Ranger Raptor ស៊េរីថ្មីឆ្នាំ 2022 ក៏នៅតែបន្តបំពាក់ជូនប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀតរួមមាន៖

  • ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System) អាចជួយសម្រួលដល់ការបើកបរនូវជម្រើសផ្លូវ 6 ប្រភេទផ្សេងគ្នាដូចជា៖ ការបើកបរនៅលើផ្លូវធម្មតា ការបើកបរបែបស្ព័រ ផ្លូវដែលមានស្ថានភាពព្រិល/មានគ្រួស/មានស្មៅច្រើន ផ្លូវដីខ្សាច់/ដីភក់ ផ្លូវដែលមានដុំថ្មធំៗ/គ្រួស និងចុងក្រោយគឺ Baja Mode ដែលផលិតឡើងយ៉ាងពិសេសសម្រាប់តែរថយន្ត Ford Raptor ដោយ Mode នេះប្រើសម្រាប់ការបើកបរនៅលើផ្លូវដែលមានឧបសគ្គច្រើន ឬផ្លូវ Off-Road តែអាចបើកបរល្បឿនលឿនបាន
  • បំពាក់ជូនបូម FOX Racing Shox ដែលជាប្រភេទបូមរថយន្តសម្រាប់ Off-Road ដែលមានប្រវត្តិមកពីសហរដ្ឋអាមេរិក និងមានភាពល្បីល្បាញអស់រយៈពេលជាង 40 ឆ្នាំមកហើយ
  • ប្រព័ន្ធជើងក្រោមត្រូវបានផលិតឡើងដោយដែកថែបពិសេសដ៏រឹងមាំ (HSLA)
  • ជារថយន្ត Pick Up ដំបូងគេបង្អស់ក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល
  • ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)
  • ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert Sys-tem)
  • ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System)
  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control)
  • កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)
  • សេនសឺផ្នែកខាងក្រោយនៃរថយន្តចំនួន 4 គ្រាប់ (4 Sensors)
  • អាចចុះទឹកបានជម្រៅ 850mm លើសគេ (850mm Water Wading) ដោយបច្ចុប្បន្ននេះក្នុងទីផ្សារប្រទេសកម្ពុជាគឺមានតែរថយន្ត Ford Ranger Raptor តែមួយគត់ដែលមានសមត្ថភាពបើកកាត់ទឹកបានដល់ជម្រៅ 850mm នេះ

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់