• 2021-07-14 06:35:09
  • ព័ត៌មាន

ក្តៅៗ! Ford Bronco Sport លេចមុខនៅស្រុកខ្មែរ មួយគ្រឿងដំបូងបង្អស់ហើយ!

  • 2021-07-14 06:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford Bronco Sport ដែលក្រុមហ៊ុន Ford អះអាងថាជារថយន្តពូកែខាង Off-road បំផុតមួយ ដោយខ្លាំងកាត់តាមពពួក Raptor ហើយឆើតឆាតដូច Mustang នោះ ឥឡូវនេះបានបង្ហាញខ្លួនមួយគ្រឿងដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាហើយ។

រថយន្ត Ford Bronco Sport ដែលបង្ហាញខ្លួនដំបូងគេនេះគឺ ស៊េរីឆ្នាំ២០២១ និងជាម៉ូដែល Outer Banks។ សម្រាប់ SUV កៅអី ៥ ម៉ូដែលនេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៨១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ ចំពោះកម្រិតស៊ីសាំងជាមធ្យមរបស់វាគឺ ៩,៤លីត្រក្នុងក្រុង និង ៨,៤លីត្រក្រៅក្រុង សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

រថយន្ត Ford Bronco Sport ម៉ូដែល Outer Banks បំពាក់កុងទ័រទំហំ ៦,៥អ៊ីញ និងអេក្រង់កម្សាន្ត SYNC4 ទំហំដល់ ១២អ៊ីញអាច Touchscreen បាន ហើយក៏អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto។ វាក៏មានបំពាក់មុខងារ Terrain Management System ដោយក្នុងនោះអនុញ្ញាតឲ្យអ្នកបើកបរអាចជ្រើសរើស មុខងារបើកបរដូចជា Normal, Eco, Sport, Slippery, Sand, Baja, Mud/Ruts និង RockCrawl ផងដែរ។

យ៉ាងណាមិញ ចំពោះតម្លៃនៃរថយន្ត Ford Bronco Sport Outer Banks ស៊េរីឆ្នាំ២០២១ ដែលទើបមកដល់ខ្មែរនោះ មិនទាន់ត្រូវបានបង្ហាញឡើយ ប៉ុន្តែវាត្រូវបានដាក់លក់ចាប់ពីតម្លៃ ៣២ ៨៦០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

រូបភាព ៖ Heng Huy Autocars

អត្ថបទ៖ សេង ឡុង

មតិយោបល់