• 2021-07-13 08:39:31
  • ព័ត៌មាន

iPhone 13 Pro Max នឹងស្រោបពណ៌រលើបរលោងទាំង៤នេះ

  • 2021-07-13 08:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 ម៉ូដែលកំពូល Pro Max ត្រូវបានគេរាយការណ៍ថានឹងមានជម្រើស ៤ពណ៌ មាស (Sunset Gold), ពណ៌ខ្មៅគ្រើម (Matte Black), ផ្កាឈូក (Rose), ព័ណ៌សខាប់ (Pearl) ដែលលើពីជំនាន់មុខ 11 Pro Max មិនមានពណ៌ផ្កាឈូកនិងពណ៌ខ្មៅគ្រើមនោះទេ។ នេះបើយោងទៅតាមដំណឹងលេចធ្លាយ ដែលចេញផ្សាយដោយសារព័ត៌មាន GizmoChina។

គួរឲ្យដឹងថា មួយរយៈនេះ ត្បិតកាន់តែកៀកថ្ងៃប្រកាសចេញ iPhone 13 ដូចច្នេះម៉ាស៊ីនគម្រូរបស់ស្មាតហ្វូននេះ ត្រូវបានលេចធ្លាយទៅដៃអ្នកល្បីៗជាច្រើនដូចជា Marques Brownlee រួមទាំង Lewis Hilsenteger ដែលគេស្គាល់តាមឈ្មោះ Unbox Therapy រួមទាំងក្រុមហ៊ុនផលិត Accessory របស់ចិន មានឈ្មោះថា Benks។

ក្នុងនោះផងដែរ គេរំពឹងទុកខ្ពស់ថា Apple នឹងប្រើប្រព័ន្ធកាមេរ៉ាលើ iPhone ជំនាន់ថ្មីមានទំហំធំជាងមុន ដោយម៉ូឌែល 13 Pro/Pro Max នឹងមានទម្រង់កាមេរ៉ា ៣គ្រាប់ដដែល ដោយឡែកម៉ូឌែល 13/13 mini នឹងប្រើលែនកាមេរ៉ាបែបបញ្ឆិតវិញម្ដង៕

ប្រភព៖ gizmochina ប្រែ​សម្រួល៖ កុសល

មតិយោបល់