• 2021-07-12 02:37:24
  • ព័ត៌មាន

ឃើញគេឆាតសុំជំនួយ ឬសុំខ្ចីលុយ តាមហ្វេសបុកមិនប្រយ័ត្នធ្ងន់កហើយ!

  • 2021-07-12 02:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈពេលកន្លងមកនេះ នាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា បានរកឃើញករណីលួចចូលយកគណនីហ្វេសប៊ុក ដើម្បីធ្វើការឆបោកក្នុងរូបភាព សុំជួយឧបត្ថម្ភលុយ ឬសុំខ្ចីលុយ ដោយជនខិលខូចបន្លំធ្វើជាមិត្តភក្តិ ឬបងប្អូនរបស់ម្ចាស់គណនីហ្វេសប៊ុកពិត ដែលត្រូវបានពួកគេលួចចូលនោះ។

ដោយសារករណីឆបោកមួយនេះនៅតែកំពុងកើតមានចំពោះប្រជាពលរដ្ឋ នាយកដ្ឋានបានបង្កើតវីដេអូអប់រំខ្លីមួយ ដើម្បីជាការក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងដើម្បីចៀសវាងការខាតបង់លុយកាក់ផងដែរ។

ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកនាយកដ្ឋានតាមរយ:ទូរសព្ទលេខ ០២៣ ៧២៦ ៨២២ ឬតាមរយៈ Messenger របស់នាយកដ្ឋាន

មតិយោបល់