• 2021-07-12 02:08:55
  • ព័ត៌មាន

Apple ចេញវីដេអូបង្អួតឥទ្ធិពល Selfie មិនខ្លាចទីងងឹត របស់ iPhone 12 Pro

  • 2021-07-12 02:08:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ Apple បានចេញវីដេអូពី iPhone 12 Pro ដោយបង្អួតពីកាមេរ៉ាមុខ មានលទ្ធភាពថតរូបបានស្អាតនៅពេលយប់ ឬក្នុងផ្ទៃងងឹត បើទោះ iPhone នេះមានអាយុជិត១ឆ្នាំទៅហើយក៏ដោយ។

គួរដឹងថា កាមេរ៉ាមុខរបស់ iPhone 12 Pro មិនបានប្រើសែនស័រថ្មីនោះទេ ដោយវាប្រើសែនស័រចាស់ដដែលពី iPhone 11 Pro ជាលែនទូលាយ ទំហំ 12MP មានមុខងារ HDR និង 3D (depth/biometrics sensor)។

ប៉ុន្ដែ យ៉ាងណា Apple បានដុសខាត់សែនស័រកាមេរ៉ាមុខ iPhone 12 Pro បន្ថែមទៀត ពិសេសទៅលើការថតរូបនៅផ្ទៃងងឹតឱ្យមានភាពប្រសើរជាងមុន។ ហើយខាងក្រោមនេះ វីដេអូដែល Apple បានអួតពី iPhone 12 Pro ថតរូបមិនខ្លាចទីងងឹតនោះទេ។

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់