• 2021-07-08 05:25:36
  • ព័ត៌មាន

មិននឹកស្មាន! មុខងារចាស់អាយុ ១១ឆ្នាំ Apple នៅបន្តប្រើលើ iPhone ដល់សព្វថ្ងៃ

  • 2021-07-08 05:25:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានប្រកាសចេញ iOS 4 កាលពី ឆ្នាំ២០១០ ដែលវាមានអាយុ ១១ឆ្នាំ ទៅហើយ ប៉ុន្ដែមកដល់សព្វថ្ងៃ ខណៈ Apple មាន iOS 14 & 15 មុខងារល្អៗនិងចាំបាច់មួយចំនួន លើ iOS 4 នៅតែឃើញមានប្រើដដែល មានដូចជា៖

១. មុខងារ Multitasking អនុញ្ញាតឱ្យ iPhone អាចប្រើកម្មវិធីជាច្រើនដំណាលគ្នា

២. មុខងារ Spellcheck សម្រាប់ត្រួតពិនិត្យអក្ខរាវិរុទ្ធដោយស្វ័យប្រវត្តិ

៣. Folders សម្រាប់ផ្ទុក កម្មវិធី/ហ្គេម នៅលើ Home Screen

៤. មុខងារ Game Center សម្រាប់ផ្ទុកគណនីហ្គេមទូទៅលើ iOS។ វាអាចភ្ជាប់ទៅកាន់មិត្តភក្ដិជាច្រើន ឬអាចឆែកមើល leaderboards និង achievements ផ្សេងរបស់ហ្គេមផងដែរ។

៥. មុខងារ Customize Wallpapers អ្នកប្រើខ្លះប្រហែលដឹងហើយថា ចាប់ពី iOS 4 ទើប Apple បើកទូលាយឱ្យអ្នកប្រើផ្លាស់ប្ដូរ ផ្ទាំង Wallpaper បានតាមចិត្ត ដែលពីមុនគឺមិនអាចធ្វើបានឡើយលើ iOS 3។

៦. មុខងារ AirPlay ប្រើសម្រាប់ចាក់តន្ត្រីឬវីដេអូ ជាមួយឧបករណ៍ iOS Devices ដូចជា Apple TV និង third-party apps ដទៃទៀត។

៧. កម្មវិធី FaceTime សម្រាប់ខលវីដេអូទៅកាន់ iPhone ដទៃ និងអ្នកប្រើកុំព្យូទ័រ Mac៕

ប្រភព៖ idropnews ប្រែ​សម្រួល៖ កុសល

មតិយោបល់