• 2021-07-08 01:57:57
  • ហាងឆេងផលិតផល

Corolla Altis ស៊េរីឆ្នាំ ២០២០ ដាក់លក់មួយទឹក តម្លៃប៉ុណ្ណេះល្មមទិញអត់?

  • 2021-07-08 01:57:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Corolla ជារថយន្តជិះលក្ខណ:គ្រួសារដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់លើគុណភាពនិងភាពសន្សំសំចៃ គួចផ្សុំជាមួយរូបរាងតូចស្អាត មានវត្តមាននៅលើទីផ្សារកម្ពុជាលើកតំបូងនៅឆ្នាំ២០១៤ ។ Corolla Altis ស៊េរីឆ្នាំ ២០២០ នេះចេញលក់នៅលើទីផ្សាប្រទេសកម្ពុជាថ្មីដំបូងជាមួយតម្លៃ ៤៧ ៧០០ ដុល្លារ។

Corolla Altis ស៊េរីឆ្នាំ ២០២០ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ជាងមុនជាមួយ TNGA និងប្រព័ន្ធសុវត្ថិភាព កាន់តែទំនើបបំពាក់ ជាមួយ Toyota Safety Sense ដែលធ្វើឲ្យ កាន់តែមានភាពងាយស្រួលក្នុងការបើកបរ។ ប្រើប្រាស់សោឆ្លាតវៃ (Smart Key)ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ប្រអប់លេខថ្មីប្រភេទ CVT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold។

លក្ខណៈសម្បត្តិមួយចំនួនរបស់ Corolla Altis នេះមានដូចជា ផ្នែកខាងក្រៅរចនាថ្មីចង្កៀងមុខ ក្រោយប្រភេទ LED ថាសកង់ទំហំ ១៧អ៊ីញ កញ្ចក់មើលក្រោយផ្នែកចំហៀង (AutoFold)បញ្ជាបិទ បើកដោយស្វ័យប្រវត្តិ។ តាមប្រភពពី Toyota Plus by Toyota Cambodia មានលក់មួយទឹក Corolla Altis ស៊េរីឆ្នាំ២០២០ នេះក្នុងតម្លៃខ្ទង់ ៤ ២០០០ដុល្លារ

COROLLA Altis ស៊េរីឆ្នាំ ២០២០ បំពាក់មកជាមួយពោងសុវត្ថិភាពចំនួន៩ កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ប្រព័ន្ធភ្លើងចង្កៀងមុខ ហ្វាកូដ ដោយស្វ័យប្រវត្តិ (AHB) ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS) ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD) ប្រព័ន្ធហ្វាំងជំនួយ(BA) កាប៊ីនរថយន្តត្រូវបានអភិវឌ្ឍន៍យ៉ាងរឹងមាំមានសមត្ថភាពខ្ពស់ក្នុងការផ្តល់លំនឹងក្នុងការបើកបរ កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនាន់ថ្មី (TSS)៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

បញ្ជាក់៖ តម្លៃនេះអាចមានការប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់