• 2021-07-07 06:00:18
  • ព័ត៌មាន

ស្អាតប្លែកម្យ៉ាងដែរ! Galaxy Tab S7 Fan Edition ដាក់លក់ហើយតម្លៃលើស ៦០០ ដុល្លារ

  • 2021-07-07 06:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដូចពាក្យគេថាធ្វើស្រែទាន់ក្តៅដី ទិញថេបប្លេត Samsung Galaxy Tab S7 FE ឆ្លាតវៃទាន់ស្រឡាញ់ពេញចិត្ត។

​គិតមកត្រឹមពេលនេះគឺ ៧ ថ្ងៃគត់បន្ទាប់ពីការប្រកាសឱ្យកម្ម៉ង់ទុកមុនដែលពេលនេះ ថេបប្លេត Samsung Galaxy Tab S7 FE ក្នុង​តម្លៃ​ តម្លៃ ៦២៩ ដុល្លារ កំពុងតែបង្អួតរាងយ៉ាងស្រស់ស្អាតជាមួយពណ៌ដ៏ទាក់ទាញប្លែកភ្នែក នឹងការបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយដ៏អស្ចារ្យដែលកំពុងតែអង្រួនចិត្តអ្នកប្រើប្រាស់ទូទាំងប្រទេសតែម្តង។​

​លើកនេះប្រាកដជាត្រូវចិត្តហើយសម្រាប់អតិថិជន សាមសុង ទាំងអស់ដែលចូលចិត្តការកម្សាន្តរយៈពេលយូរដូចជាមើលវីដេអូ ឬលេងហ្គេម ចូលចិត្តសរសេរដោយដៃ កត់ត្រាធ្វើបញ្ជីនានា ចូលចិត្តអាន កត់ចំណាំ ចូលចិត្តគូរគំនូរ រចនា (Design) និងកំពុងស្វែងរកថេបប្លេតដែលមានអេក្រង់ធំភ្លឺច្បាស់ កំពូលថាមពលថ្មមហាសាល និងដើរលឿននោះ Samsung Galaxy Tab S7 FE នេះគឺពិតជាល្អស័ក្តិសមបំផុតក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបរីករាយក្នុងឆ្នាំ 2021 នេះ។

សូមបញ្ជាក់ផងដែរថា Samsung Galaxy Tab S7 FE ដែលកំពុងដាក់លក់ផ្លូវការនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងពេលនេះ ជាប្រភេទដាក់ស៊ីមបាន 4G (LTE) ជាមួយនឹងជម្រើស 4 ពណ៌ដ៏ទាក់ទាញរួម​មាន ខ្មៅ ប្រាក់ បៃតងស្រាល ពណ៌ផ្កាឈូក និងបំពាក់នូវលក្ខណៈពិសេសៗដូចជា៖

-អេក្រង់ទំហំ៖ 12.4”

-អង្គប្រតិបត្តិការកម្រិតខ្ពស់(បន្ទះឈីប)៖ Snapdragon 750G

-អង្គផ្ទុកធំ (ROM)៖ 128 GB (អាចបន្ថែមក្រៅបានរហូតដល់ 1TB)

-អង្គចងចាំ (RAM)៖ 6 GB

-ប៊ិកវេទមន្ត៖ S-pen (ភ្ជាប់មកជាមួយក្នុងប្រអប់)

-ថាមពលថ្ម៖ 10090 mAh

Samsung Galaxy Tab S7 FE មានការធានាជូនរយៈពេលមួយឆ្នាំពេញ ជាផ្លូវការពីក្រុមហ៊ុន សាមសុង។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

មតិយោបល់