• 2021-07-06 03:39:03
  • ព័ត៌មាន

តោះដាក់មួយ Trip ជាមួយម៉ូតូរបស់អ្នក ក្នុងរដូវកាលកូវីដនេះ!

  • 2021-07-06 03:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានសប្តាហ៍មកនេះ ជំងឺកូវីដ១៩ នៅតែជះឥទ្ធិពលយ៉ាងខ្លាំងទៅលើច្រើនផ្នែកនៃការរស់នៅប្រចាំថ្ងៃរបស់យើង ហើយក៏ធ្វើធ្វើឲ្យ​មាន​សំណួរជាច្រើនបានចោទឡើងឥតឈប់ឈរផងដែរ។ សម្រាប់ក្រុមអ្នកជិះម៉ូតូ សំណួរមួយដែលមាន​ការ​ចាប់​អារម្មណ៍​ជាងគេ​គឺ​ថា តើវាមានសុវត្ថិភាពដែរ ឬទេក្នុងការជិះកម្សាន្តជាមួយនឹងម៉ូតូរបស់ពួកគេក្នុងស្ថានភាពបែបនេះ ពោលគឺក្នុងស្ថានភាពដែលគេកំពុងគ្រប់គ្រង ហើយមានវិធានការតឹងរឹង។ ការរីករាលដាលនៃជំងឺមួយនេះ បានធ្វើឲ្យគ្រប់ស្ថាប័ន ជាពិសេសក្រសួងសុខាភិបាលដុតដៃដុតជើងយ៉ាងខ្លាំង ហើយថែមទាំងបានធ្វើការណែនាំផ្តល់វ៉ាក់សាំងដល់ប្រជាជន ដែលស្ថិតនៅតំបន់មានហានិភ័យខ្ពស់ ផង​ដែរ។ ប្រសិនបើអ្នកចង់ធ្វើដំណើរចេញក្រៅជាមួយម៉ូតូសំណព្វចិត្តរបស់អ្នក អ្នកអាចធ្វើទៅបានដោយគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ពោលគឺមិនប្រមូលផ្តុំពពាក់ពពូន គោរព៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន នោះការជិះម៉ូតូបែប Solo ឬបែបដៃគូក៏កាន់តែល្អ។

ដំណើរកម្សាន្តការជិះម៉ូតូក្នុងកំឡុងពេលនេះ ពេលដែលដាក់គម្លាតរវាងគ្នានឹងគ្នា អ្នកគួរគប្បីស្វែងរកផ្លូវណាដែលមានចរាចរណ៍មិនសូវស្ទះ។ ការជិះកម្សាន្តបែបធម្មជាតិសំឡឹងមើលព្រៃភ្នំ ជាមួយនឹងការស្រូបយកខ្យល់អាកាសធម្មជាតិពិតៗសុទ្ធសឹងតែផ្តល់ឲ្យអ្នកនូវអារម្មណ៍ស្រស់ស្រាយ សម្រាកលំហែរពីការងារនឿយហត់នានា។ បន្ថែមពីនេះទៀត អ្នកនឹងមានអារម្មណ៍ថា ផ្លូវដែលអ្នកជិះមានតែអ្នកម្នាក់ឯង អ្នកមិនសូវព្រួយបារម្ភពីការកកកុញចរាចរណ៍ច្រើននោះទេ។ ការជិះម៉ូតូទៅសម្រាកលំហែនៅតាមខេត្តដោយមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងផ្លាកសញ្ញា ល្បឿនសុទ្ធសឹងតែជាកាតព្វកិច្ចដែលអ្នកបើកបរត្រូវតែមាន។ អ្នកត្រូវមានការប្រុងប្រយត្ន័នៅពេលអ្នកឈប់ ចុះចត បើកភ្លើងស៊ីញ៉ូ ឬសុំផ្លូវ ជាពិសេសនៅពេលដែលអ្នកត្រូវការបើកជែង ឬវ៉ាផ្សេងៗ ព្រោះការជិះម៉ូតូទៅខេត្តជាមួយនឹងផ្លូវស្រឡះទូលាយបែបនេះសុទ្ធសឹងតែធ្វើឲ្យអ្នកបើកម៉ូតូចូលចិត្តបង្កើតនូវល្បឿនម៉ូតូរបស់ខ្លួន។

ជាមួយនឹងការជិះកម្សាន្តខ្លីៗបែបនេះ អ្នកអាចសំឡឹងមើលម៉ូតូ Royal Enfield Classic​ ឬក៏ Meteor 350 ក្នុងការជិះទៅញាំកាហ្វេនៅក្រៅក្រុង ឬជិតៗនេះ ដើម្បីសម្រាកពីពេលវេលាចុងសប្តាហ៍របស់អ្នក។ ជាមួយនឹងម៉ូតូ Classic ម៉ាស៊ីនដែលបង្កើតនូវសាមញ្ញភាព ប៉ុន្តែក្តីសុខខ្លាំងក្នុងការបើកបរ ព្រោះម៉ូឌែលមួយនេះធ្វើឲ្យអ្នកមានភាពជឿជាក់ក្នុងការយកវាជាយានជំនិះជិះទៅតាមខេត្ត និងជិតៗក្រុងជាមួយនឹងកេរ្តិ៍ដំណែលដែលឆ្លងកាត់ការសាកល្បងជាច្រើនដងមុននឹងក្លាយជាម៉ូតូដែលអតិថិជនភាគច្រើនមានទំនុកចិត្តឲ្យដូចសព្វថ្ងៃ។ ប្រសិនបើអ្នកត្រូវការកម្លាំងម៉ាស៊ីនដែលងាយស្រួលរត់លើផ្លូវក្នុងក្រុងបែប Cruiser ហើយនៅជិតៗក្រុងដូចជាត្រើយម្ខាងសុខា ស្ពានជ្រោយចង្វារ ឬសូម្បីតែផ្លូវ OCIC និងផ្លូវទូលាយៗជាច្រើនទៀតនៅម្តុំកោះពេជ្យ អ្នកអាចសំលឹងមើលម៉ូឌែល Meteor 350 ដែលកំពុងទទូលបានការពេញនិយមពីសំណាក់អ្នកជិះក្នុងក្រុង។

កុំភ្លេចឆែកស្តុកជាមួយនឹងក្រុមហ៊ុន Royal Enfield សម្រាប់ម៉ូឌែលដែលស្តុកមានកំណត់ ឬអ្នកអាចមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងការបើកសាកល្បងនៅអគារធំទូលាយ។ អ្នកអាចសាកកម្លាំងម៉ាស៊ីននេះបាន នោះអ្នកដឹងថាហេតុអ្វីម៉ូតូនេះមានកម្លាំងម៉ាស៊ីនងាយស្រួលបើកបរហើយនឹងអ្នកនាំអារម្មណ៍របស់អ្នកហោះហើរទៅមុខដោយមិនដឹងខ្លួន។

សម្រាប់ព័ត៌​មានបន្ថែម សូមទាក់ទងងលេខទូរស័ព្ទលេខ ០៩៥ ៦៦៦ ៣៧៣ /០៩៥ ៦៦៦ ៣៧២ /០១៧ ៨៦៦ ៦៧១

មតិយោបល់