• 2021-07-06 03:19:13
  • ព័ត៌មាន

Ford ចេញភីកអាប់ Ranger XL Street SE ថ្មី ផលិតតែ៣០០គ្រឿងគត់ តម្លៃខ្ទង់២ម៉ឺនដុល្លារស្តើង

  • 2021-07-06 03:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញរថយន្តភីកអាប់ Ranger ម៉ូដែលពិសេសថ្មី ហៅថា Ranger XL Street SE។

រថយន្ត Ford Ranger XL Street SE ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរខួបទី ២៥ឆ្នាំ នៃក្រុមហ៊ុន Ford Thailand ហើយនឹងមានផលិតត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ។ វាត្រូវបានឌីហ្សាញឡើងតាមរថយន្តស្ព័ររបស់ Ford ដោយមានតែមឆ្នូតៗនៅផ្នែកខាងមុខ ចំហៀង និងខាងក្រោយ ព្រមទាំងលើគម្របម៉ាស៊ីន និងដំបូលទៀតផង។

ជាមួយគ្នានេះដែរ ភីកអាប់ Ranger XL Street SE បានបំពាក់ប៉ាណាមុខពណ៌ប្រផេះ ជាមួយនឹងហ្គូឡូជាអក្សរ Ford ដ៏ធំ ដូចទៅនឹងម៉ូដែល Ranger Raptor ដែរ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កាងកាត់ខ្យល់ខាងមុខ, ផ្នែកចំហៀង និងខាងក្រោយ ក៏ដូចជាយ៉ាន់កង់ Alloy ពណ៌ខ្មៅ ទំហំ ១៦អ៊ីញទៀតផង។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ Ford Ranger XL Street SE ឆ្នាំ២០២១ នេះ មានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Bluetooth ក៏ដូចជា Apple CarPlay និង Android Auto ផងដែរ។

គួរឲ្យដឹងថា ភីកអាប់នេះប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងសរុប ១៦០សេះ និងកម្លាំងបង្វិល ៣៨៥ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខដៃ ៦វគ្គ។ វាត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៨២ ០០០បាត ឬប្រហែល ២១ ២០០ដុល្លារ នៅក្នុងប្រទេសថៃ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់