• 2021-07-06 03:17:52
  • ព័ត៌មាន

Elon Musk ប្រៀបដូចខ្លាកាច់ចង្កូម លែងបង្កហានិភ័យដល់ Crypto ទៀតហើយ

  • 2021-07-06 03:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងណាកើតឡើងដដែលៗពេក យូរឬឆាប់ វាគង់នឹងក្លាយជារឿងធម្មតា។ ត្រង់នេះប្រៀបដូច សារខ្លីៗរបស់ Elon Musk នៅលើ Twitter អញ្ចឹងដែរ បង្កព្យុះភ្លៀងក្រឡុកទីផ្សារប៉ះពាល់ដល់តម្លៃ Cryptocurrency ដដែលៗពេកយូរទៅនឹងថមថយឥទ្ធិពល។

ជាក់ស្ដែងនៅពេលមនុស្សចាប់ផ្ដើមដឹងថា Dogecoin ជារបស់ Elon Musk ហើយយល់ដឹងថា សាររបស់មហាសេដ្ឋីរូបនេះកន្លងមក គ្រាន់តែចង់បំប៉ោងតម្លៃរូបិយបណ្ណឌីជីថល មនុស្សលែងជឿនិងតាមទីផ្សាររត់លក់ទិញ Cryto ដូចមុនទៀតហើយ។

ជាឧទាហរណ៍៖ កាលពី ថ្ងៃទី១ ខែកក្កដា Elon Musk បានសរសេរលើ Twitter ថា៖ "Let go of Doge," ប៉ុន្ដែអ្នកជួញដូរក្នុងសហគមន៍ Crypto មិនរត់ទិញលក់ ធ្វើឱ្យតម្លៃរបស់ Dogecoin បុកធ្លាយបំបែកកំណត់ត្រាដូចកាលពី ខែមិថុនានោះទេ។ តម្លៃគ្រាន់តែផ្លាស់ប្ដូរត្រឹមកម្រិត ៨% តែប៉ុណ្ណោះ។

ក្រៅពីនេះ Tweet ដទៃទៀត Elon Musk បង្ហោះថា នឹងមិនប្រើប្រាស់លុយ Dogecoin តទៅទៀត ស្រាប់តែមានមនុស្សជាច្រើនជាច្រើន (សំដៅលើអ្នកវិនិយោគ) បញ្ចេញមតិថា ពួកគេនឹងលែងជឿលើ Elon Musk ទៀតហើយ។

ទាំងនេះបានបង្ហាញច្បាស់ថា សាររបស់ Elon Musk លើ Twitter ហាក់ថមថយ ឬអនាគតអាចនឹងលែងមានឥទ្ធិពលទៀតផងក៏ថាបាន ព្រោះមហាសេដ្ឋីរូបនេះជាម្ចាស់ និងក៏ជាអ្នកជួញដូរ Cryptocurrency ផងដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់