• 2021-07-05 02:12:41
  • ព័ត៌មាន

ម៉ូតូ Honda X-ADV ឆ្នាំ២០២១ បង្ហាញខ្លួនមួយគ្រឿងដំបូងនៅវៀតណាម តម្លៃជិត២ម៉ឺនដុល្លារ

  • 2021-07-05 02:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ឈ្មួញនាំចូលម៉ូតូឯកជននៅក្នុងទីក្រុងហូជីមិញ ទើបតែបាននាំយកម៉ូតូ Honda X-ADV ស៊េរីឆ្នាំ២០២១ មួយគ្រឿងដំបូងមកក្នុងប្រទេសវៀតណាម។

ទោះជាយ៉ាងណាក៏ដោយ ឈ្មួញខាងលើមិនបានបង្ហាញពីតម្លៃនៃម៉ូតូ X-ADV ឆ្នាំ២០២១ ឡើយ ប៉ុន្តែសម្រាប់ស៊េរីឆ្នាំមុន វាមានតម្លៃជាង ៤០០លានដុង ឬ ១៧ ៤០០ដុល្លារ ដូច្នេះស៊េរីថ្មីនេះប្រាកដជាមានតម្លៃថ្លៃជាងនេះទៅទៀត។ ដោយឡែក សម្រាប់ X-ADV ស៊េរីឆ្នាំ២០២១ លក់នៅថៃ ម៉ាឡេស៊ី និង ហ្វីលីពីន វិញគឺមានតម្លៃចន្លោះពី ១៥ ០០០ដុល្លារ ដល់ ១៧ ០០០ដុល្លារឯណោះ។

ម៉ូតូ Honda X-ADV ជំនាន់ថ្មីនេះទទួលបានការអាប់ដេតច្រើនលើការឌីហ្សាញ ដោយលើកនេះតួខ្លួនរបស់វាស្រាលជាងមុន ១គីឡូក្រាម, ចង្កៀងមុខ LED រាងស្រួចជាង និងមើលទៅកាចជាងមុន ហើយអំពូលបំភ្លឺពេលថ្ងៃក៏ត្រូវបានឌីហ្សាញថ្មីផងដែរ។

គួរឲ្យដឹងថា ប្រព័ន្ធភ្លើងខាងមុខរបស់វាជាប្រភេទ LED សុទ្ធ ហើយអាចបិទបើកដោយស្វ័យប្រវត្តិ ជាមួយនឹងភ្លើងហ្វ្រាំងស្វ័យប្រវត្តិនៅខាងក្រោយ ដើម្បីបង្កើនសុវត្ថិភាពថែមមួយកម្រិតទៀតផង។ ចំពោះរបាំងខ្យល់ខាងមុខរបស់វា អាចសារ៉េបាន ៥កម្រិត ហើយក៏មានរបាំងអាលុយមីញ៉ូមការពារបាតម៉ាស៊ីន ដើម្បីភាពងាយស្រួលពេលបើកបរលើផ្លូវលំបាកផងដែរ។

មិនតែប៉ុណ្ណោះ កែបរបស់ Honda X-ADV ឆ្នាំ២០២១ ត្រូវបានកែកុនថ្មី ដើម្បីផ្តល់ផាសុកភាពជាងមុន ហើយមានកម្ពស់ ៨២០មីល្លីម៉ែត្រពីដី ខណៈឃ្លុបក្រោមកែបមានចំណុះ ២២លីត្រ ហើយមានធុងសាំងចំណុះ ១៣,២លីត្រ និងមានកន្លែងដាក់អីវ៉ាន់តូចមួយទៀតនៅផ្នែកខាងមុខ ចំណុះ ១,២លីត្រ និងរន្ធ USB សម្រាប់សាកថ្មទូរសព្ទមួយទៀតផង។

ម៉ូតូអូតូប្រភេទ Off-road នេះមានបំពាក់កុងទ័រ LCD ទំហំ ៥អ៊ីញ ដែលបង្ហាញព័ត៌មានជាច្រើន ព្រមទាំងអាចភ្ជាប់ជាមួយស្មាតហ្វូន និងកាសស្តាប់បានផងដែរ។ វាក៏មានប្រព័ន្ធបញ្ជាដោយសំឡេងតាមរយៈស្មាតហ្វូន ដោយក្នុងនោះអ្នកបើកបរអាចឆែកមើល ការខលចេញចូល, អ៊ីម៉ែល, ផែនទី និងមុខងារតន្ត្រីជាដើម។

ម៉ូតូ Honda X-ADV ឆ្នាំ២០២១ មានបំពាក់ម៉ាស៊ីនទំហំ ២ស៊ីឡាំង កម្លាំង ៧៥៥សេសេ មានធុងទឹកស្អំ ប្រើកាំ ១៧អ៊ីញខាងមុខ និង ១៥អ៊ីញខាងក្រោយ។ ចំពោះប្រព័ន្ធហ្វ្រាំងវិញ វាបំពាក់ហ្វ្រាំងឌីសភ្លោះនៅខាងមុខ ទំហំ ៤១មីល្លីម៉ែត្រ ៤ពីស្តុង និង ហ្វ្រាំងឌីសមួយនៅខាងក្រោយ ទំហំ ២៤០មីល្លីម៉ែត្រ ១ពីស្តុង។ រីឯប្រព័ន្ធបូមគឺជាប្រភេទបូមផ្កាប់ (up-side-down fork) នៅខាងមុខ និងបូមទោល (monoshock) នៅខាងក្រោយ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់