• 2021-07-02 03:02:15
  • ផលិតផលថ្មី

Apple បញ្ចេញ iOS 15 ជំនាន់ Beta ជាសារធារណៈ ឱ្យប្រើប្រាស់ហើយ

  • 2021-07-02 03:02:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការសន្យា Apple បានបញ្ចេញ iOS 15 ជំនាន់សាកល្បង Public Beta ជាសាធារណៈ ដើម្បីឱ្យ Developer និងសាធារណៈជនទូទៅអាចតេសសាកល្បង និងបញ្ចេញមតិ ក៏ដូចជាឆ្លើយតបទៅទៅកាន់ Apple វិញបាន ចំពោះមុខងារថ្មីៗនិងសេវាកម្មជាច្រើនទៀត។

គួរបញ្ជាក់ថា ត្បិត iOS 15 ស្ថិតក្នុងជំនាន់សាកល្បង និងកំពុងអភិវឌ្ឍន៍នៅឡើយ ដូចច្នេះការប្រើប្រាស់ អាចមានឧបសគ្គ ដោយកម្មវិធីឬសេវាកម្មមួយចំនួន មិនទាន់អាចដំណើរការបានឡើយ។ មួយវិញទៀត ក្នុងករណីជាយថាហេតុ ស្មានតហ្វូនអាចមានបញ្ហា ធ្វើឱ្យបាត់ឯកសារថែមទៀតផង ដូចនេះជម្រើសល្អមុនដំឡើង iOS 15 គប្បី backup ទិន្នន័យលើ iTunes ជាមុនសិន។

របៀបតម្លើង iOS ជំនាន់ Public Beta៖

  • ចុចទីនេះ Apple Beta Software Program
  • log in ចូលគណនីដើម្បីប្រើប្រាស់ iOS ជំនាន់សាកល្បង
  • ចុចលើ Get Started > Enroll your iOS device បន្ទាប់មក Dowload Profile
  • បន្ទាប់ពី Dowload រួច ចូលទៅកាន់ Setting > Profile > install profile ដោយធ្វើតាមការណែនាំ
  • reboot ឧបករណ៍
  • ចូលទៅកាន់ Settings > General > Software Update > Download and Install iOS ជាការស្រេច

ចំណាំ៖ ស្មាតហ្វូនអាចតម្លើង iOS 15 បាន គឺចាប់ពីម៉ូឌែល iPhone SE ជំនាន់ទី១ និង iPhone 6s ឡើងទៅ៕

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់