• 2021-07-02 01:19:19
  • ព័ត៌មាន

ឡាន Tesla ថ្មី៥ម៉ូដែល នឹងបង្ហាញខ្លួនឆាប់ៗ ក្នុងនោះក៏មានតម្លៃខ្ទង់ ២ម៉ឺនដុល្លារ

  • 2021-07-02 01:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងតែបោះជំហានក្លាយជាម៉ាករថយន្តអគ្គិសនីឈានមុខគេលើពិភពលោក ហើយត្រៀមបញ្ចេញរថយន្តជាច្រើនម៉ូដែលទៀត នាពេលឆាប់ៗខាងមុខនេះ។

ក្នុងនោះដែរ បើតាមរបាយការណ៍បង្ហាញថា Tesla នឹងបង្ហាញរថយន្តអគ្គិសនីកម្រិតថវិកា ដើម្បីប្រជែងជាមួយរថយន្តអគ្គិសនីផ្សេងទៀត ដូចជា Volkswagen ID 3, Nissan Leaf និង Kia e-Niro ជាដើម។

រថយន្តអគ្គិសនី Tesla ប្រភេទ Hatchback នោះ ត្រូវបានកំណត់ឲ្យចេញលក់នៅក្នុងឆ្នាំ២០២៣ ជាមួយនឹងតម្លៃខ្ទង់ ២៥ ០០០ដុល្លារ ធ្វើឲ្យវាក្លាយជារថយន្ត Tesla មានតម្លៃថោកបំផុត។

ក្រៅពីនោះ Tesla ក៏នឹងបញ្ចេញរថយន្តជាច្រើនម៉ូដែលទៀត ដូចជា៖

  • រថយន្តដឹកទំនិញ Semi Truck ដំបូងបង្អស់របស់ Tesla នៅក្នុងឆ្នាំ២០២១ ដែលក្រុមហ៊ុនហៅថា ជារថយន្តដឹកទំនិញមានសុវត្ថិភាព និងផាសុកភាពបំផុត។ វាបានបង្ហាញខ្លួនជាគំរូរថយន្តដំបូងកាលពីចុងឆ្នាំ២០១៧ ហើយត្រូវបានកំណត់ឲ្យបង្ហាញខ្លួនជាផ្លូវការនៅចុងឆ្នាំ២០២១ នេះតែម្តង។
  • រថយន្តភីកអាប់ Cybertruck នៅក្នុងឆ្នាំ២០២២ ដែលវានឹងជាការឆ្លើយតបទៅនឹងភីកអាប់ Ford F-150 Lightning ហើយកំពុងស្ថិតក្នុងដំណើរការឆ្ពោះទៅរកសង្វាក់ផលិតកម្ម នៅចុងឆ្នាំ២០២២។
  • រថយន្តស្ព័រ Roadster នៅក្នុងឆ្នាំ២០២២ ដែលវានឹងក្លាយជារថយន្តមានសន្ទុះល្បឿនស្ទុះបំផុត ដោយប្រើពេលត្រឹមតែ ២វិនាទីប៉ុណ្ណោះ អាចជាន់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង។
  • រថយន្តក្រុង Shuttle នៅក្នុងឆ្នាំ២០២៤ ដែលលោក Elon Musk បានបង្ហើបកាលពីឆ្នាំមុន ប៉ុន្តែបើតាមរបាយការណ៍បង្ហាញថា រថយន្តក្រុងខ្នាតតូចប្រភេទ ១២កៅអីនេះ នឹងមានបំពាក់បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ ដែលអាចធ្វើដំណើរនៅក្នុងផ្លូវក្រោមដីរបស់ក្រុមហ៊ុន Boring Company ដែលជាកម្មសិទ្ធិរបស់លោក Musk ទៀតផង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់