• 2021-06-28 02:45:06
  • ព័ត៌មាន

មកដឹងមុខងារថ្មី ៤ បន្ថែមទៀតនៅក្នុង Video Group Calls របស់កម្មវិធី Telegram!

  • 2021-06-28 02:45:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Telegram គឺជាកម្មវិធីបញ្ជូនសារអេឡិចត្រូនិក ដែលកំពុងពេញនិយម និងប្រើប្រាស់យ៉ាងទូលំទូលាយដោយស្ថាប័នរដ្ឋ ឯកជន និងពលរដ្ឋទូទៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

កន្លងមកកម្មវិធី Telegram មានមុខងារ Group Voice Chat ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលរួមក្នុងការសន្ទនាសម្លេងជាក្រុមគ្មានដែនកំណត់ (unlimited)។ ទោះជាយ៉ាងណា ដើម្បីប្រកួតប្រជែងទីផ្សា កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្មវិធី Telegram បានដាក់ឱ្យដំណើរការនូវមុខងារថ្មីៗបន្ថែម ចំនួន៤ ដូចខាងក្រោម៖

មុខងារទី១ ៖ ខណៈពេលដែលលោកអ្នកចូលរួមក្នុង Voice Chat Group លោកអ្នកអាចចុចប៉ូតុងរូបកាមេរ៉ាវីដេអូ ដើម្បីដំណើរការតួនាទី Group Video Calls ដែលអនុញ្ញាតឱ្យលោកអ្នកចូលរួមសន្ទនាវីដេអូ បានរហូតដល់ ៣០នាក់។

មុខងារទី២ ៖ ជាមួយមុខងារថ្មីនៅក្នុង Group Video Calls លោកអ្នកក៏អាចចែករំលែក (Screen Sharing) ក្នុងអំឡុងពេលសន្ទនានេះផងដែរ។

មុខងារទី៣ ៖ មុខងារកាត់បន្ថយសំលេងរំខាន (Noise Suppression Options) ក្នុងអំឡុងពេលសន្ទនាគ្នា ឬការជជែកកំសាន្ត។ មុខងារនេះធ្វើឱ្យការជជែកគ្នារបស់លោកអ្នកទទួលបានសំលេងច្បាស់ល្អ និងប្រកបដោយគុណភាព។

មុខងារទី៤ ៖ សម្រាប់អ្នកប្រើប្រាស់កម្មវិធី Telegram តាមឧបករណ៍ Tablet (ឧទាហរណ៍ Ipad) ឬម៉ាស៊ីនកុំព្យូទ័រ អាចធ្វើការរៀបចំផ្ទៃអេក្រង់ ដើម្បីងាយស្រួលក្នុងការប្រជុំ ឬជជែកកំសាន្តបានផងដែរ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់