• 2021-06-28 01:35:59
  • ហាងឆេងផលិតផល

ស្មាតហ្វូន Gaming មាន RAM16GB អេក្រង់ 165Hz កំពុងលក់នៅខ្មែរតម្លៃខ្ទង់ ៨០០ដុល្លារ

  • 2021-06-28 01:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលស្មាតហ្វូលកម្លាំងខ្លាំ ZTE nubia Red Magic 6/6Pro ពេលនេះកំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា នៅក្រុងភ្នំពេញ ជាមួយតម្លៃមិនដល់ ១ពាន់ដុល្លារផង។ ទូរសព្ទកំពូលមួយនេះមានការពេញនិយមជាច្រើនពីសំណាក់អ្នកចូលចិត្តលេងហ្គេមនៅខ្មែរ។

ZTE nubia Red Magic 6 មានអេក្រង់ AMOLED ទំហំ ៦,៨អ៊ីញ អាចបង្ហាញរូបភាពកម្រិត 1080x2400 ភីកសែល ទូរសព្ទដែលមានអេក្រង់មាន Refresh Rate 165Hz នេះមានប្រភេទ RAM ដល់ 16GB ដែលមានអង្គផ្ទុក 128GB និងទំហំ 256GB។

ចំពោះតម្លៃកំពុងដាក់លក់នៅខ្មែរតាមប្រភពពីហាង សុខលី មាន៖

  • ZTE nubia Red Magic 6 មាន RAM16GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៧៩៩ដុល្លារ
  • ZTE nubia Red Magic 6 Pro មាន RAM12GB ទំហំផ្ទុក 128GB មានតម្លៃខ្ទង់ ៦៥៩ដុល្លារ

លក្ខណៈសម្បត្តិមួយចំនួនរបស់ nubia Red Magic 6 មានដូចជា ប្រើបន្ទះឈីប Snapdragon 888គាំទ្រសេវា 5G, កាមេរ៉ាក្រោយ ៣ គ្រាប់ ទំហំ ៦៤MP + ៨MP + ២MP, កាមេរ៉ាមុខ ៨MP, ថ្មទំហំ ៥០៥០ mAh គាំទ្រការសាកល្បឿន ៦៦វ៉ាត់, ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 និងស្បែក Red Magic 4.0៕

អត្ថបទ៖ ម៉េងងី

មតិយោបល់