• 2021-06-25 08:27:29
  • គន្លឹះ

តិចនិកឱ្យគេឃើញ Offline ពេលយើងអនឡាញជាមួយមុខងារនេះទាំង Facebook និង Messenger

  • 2021-06-25 08:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងមុខងារ Active Status លើ Facebook និង Messenger អាចជួយឲ្យអ្នកអាចបញ្ជោតឱ្យគេឃើញ Offline ខណៈកំពុង Online ។ សម្រាប់អ្នកទាន់ដឹង អាចអនុវត្តសាកមើលបាន

Active Status ជាមុខងារមុខងារចាស់មួយលើ Facebook ប៉ុន្ដែក៏មានអ្នកខ្លះមិនធ្លាប់បានប្រើផងវាដែរ។ មុខងារនេះអាចឱ្យអ្នកមិត្តភក្ដិរបស់អ្នកដឹងថាអ្នកកំពុងប្រើ Facebook ប៉ុន្ដែអ្នកក៏អាចបង្ហាញ Offline ទៅកាន់ពួកគេ ខណៈអ្នកកំពុងអនឡាញបានផងដែរ ដោយបិត Active Status តាមវិធីខាងក្រោមនេះ៖

របៀបបិត active status ក្នុងកម្មវិធី Facebook

  • បើកកម្មវិធី Facebook > Settings & Privacy > Settings
  • Active Status > Show when you're active ចុចទាញបិតជាការស្រេច

របៀបបិត active status ក្នុងកម្មវិធី Messenger

  • បើកកម្មវិធី Messenger > ចុចរូប Profile icon នៅផ្នែកលើបង្អស់ខាងឆ្វេង
  • ជ្រើសយក Active Status > Show when you're active ចុចទាញបិតជាការស្រេច

ដើម្បីកាន់តែងាយស្រួល អ្នកអាចទស្សនារបៀបធ្វើតាមវីដេអូខាងក្រោម៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់