• 2021-06-22 07:51:03
  • ព័ត៌មាន

ត្រឹមខែមិថុនានេះ Royal Enfield Cambodia លក់ម៉ូតូបានដល់ ២០គ្រឿង និងនាំមកស្តុកថ្មីមានច្រើនជម្រើស

  • 2021-06-22 07:51:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងការមកដល់នូវស្តុកថ្មីតាំងពីខែឧសភា ២០២១ ដែលមានម៉ូតូច្រើនពណ៌និងច្រើនជម្រើស ក្រុមហ៊ុន Royal Enfield Cambodia បានបង្ហាញឲ្យឃើញពីការបញ្ចេញ និងការលក់ម៉ូតូក្នុងចំនួនដ៏អស្ចារ្យ បើទោះបីស្ថិតក្នុងកំឡុងពេលដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩ ក៏ដោយ។

តាមរយៈការអបអរសាទរជាមួយនឹងការបញ្ចេញម៉ូតូ ១៦គ្រឿងនៅក្នុងខែឧសភា Royal Enfield Cambodia បានរក្សានៅគោលជំហររបស់ខ្លួនយ៉ាងស្វិតស្វាញជាមួយនឹងការកក់ ក៏ដូចជាលក់ចេញបន្ថែមមុនដាច់ខែមិថុនា ក្នុងចំនួនដ៏គួរឲ្យកត់សម្គាល់។ អ្វីដែលគួរឲ្យមានមោទនភាពនោះគឺថា ត្រឹមពាក់កណ្តាលខែមិថុនាប៉ុណ្ណោះ ក្រុមហ៊ុនម៉ូតូមួយនេះអាចទទួលបានទិន្នន័យលក់ដល់ទៅ ២០គ្រឿងដែលជាហេតុនាំឲ្យ ហ្វេនៗ របស់យីហោម៉ូតូមួយនេះកាន់តែពេញនិយមគួរឲ្យកត់សម្គាល់នៅលើដងវិថី។

ក្រុមហ៊ុន Royal Enfield Cambodia បានប្រឹងប្រែងធ្វើការឥតឈប់ឈរជាមួយនឹងអតិថិជន និងបណ្តាញទាក់ទងផ្សេងៗដើម្បីឲ្យប្រាកដថាគ្រប់ពត៌មានទាំងអស់បានទៅដល់ដៃអតិថិជន។ ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់ និងគិតគូរជានិច្ចដល់អតិថិជនគ្រប់រូបដោយបង្កើតនិងបណ្តុះនៃវប្បធម៌ជិះជាក្រុម (Pure Motorcycling) ដើម្បីអាចឲ្យអតិថិជនមានឪកាសបានជួបជុំ បានស្គាល់ បានជិះកម្សាន្ត និងបានចែករំលែកជាមួយគ្នាក្រោមស្មារតីអ្នកស្រលាញ់ម៉ូតូយីហោ Royal Enfield តែមួយ។ មួយផ្នែកទៀតដែលមិនអាចខ្វះបានគឺថា បុគ្គលិកដែលប្រកបដោយវិចារណញ្ញាណ និងស្មារតីក្រុមបានពួតដៃគ្នាសហការណ៍ជាមួយនឹងទ័ពជួរមុខផ្នែកលក់ និងទ័ពជួរក្រោយផ្នែករោងជាង (service center) ដើម្បីធ្វើឲ្យការលក់កាន់តែរលូនក៏ដូចជាបង្កើននូវអតិថិជនថ្មីៗឥតឈប់ឈរ។ ចាប់ផ្តើមបើកដំណើរការនៅឆ្នាំ ២០២០ ក្រុមហ៊ុន Royal Enfield នៅក្នុងក្រុងភ្នំពេញទទួលបានការស្វាគមន៍យ៉ាងរីករាយកក់ក្តៅក្រៃលែងពីសំណាក់ក្រុមបងៗអ្នកស្រឡាញ់ម៉ូតូធំ និងអ្នកជិះម៉ូតូជាច្រើនដែលជាកត្តាជំរុញឲ្យម៉ូតូមួយនេះមានវត្តមានលើដងវិថីកាន់តែច្រើនឡើង ក៏ដូចជាតាមបណ្តាញសង្គមផ្សព្វផ្សាយនានា។

ថ្មីៗនេះ! ក្រុមហ៊ុន Royal Enfield Cambodia បានសម្ភោធនូវម៉ូឌែលថ្មីស្រឡាងគឺ Royal Enfield Meteor 350 ដែលជាប្រណិតភាពនៃស្ទីលថ្មីប្លែកក៏ដូចជាម៉ាស៊ីនថ្មីសម្រាប់យុគសម័យកាលនេះពិតៗ។ ក្នុងចំណោមម៉ូឌែលលេចធ្លោទាំង៥ដូចជា Royal Enfield Classic, Bullet, Himalayan, Interceptor, and GT Continental, Meteor 350 បានក្លាយជារសជាតិថ្មីប្លែកសម្រាប់ក្រុមអ្នកជិះម៉ូតូដែលស្រឡាញ់ការជិះកម្សាន្តនៅក្នុងទីក្រុង។

Meteor 350 ទទួលបានកម្លាំងជំរុញចិត្តពីផ្លូវអាកាសធំៗបែប Highway និងក្នុងទីក្រុង ជាបទពិសោធន៍មួយដែលទទួលបានមកជាមួយនឹងផាសុកភាពពិតៗ។ ដើម្បីបន្ថែមឲ្យត្រូវនឹងស្ទីលក៏ដូចជាអ្វីដែលថ្មីៗ Meteor 350 បានបំពាក់ជាមួយបច្ចេកវិទ្យាថ្មីស្រឡាងមួយដែលហៅថា Tripper navigation system កុងទ័រទិសដៅដែលមានភាពទំនើប និងជាដំណោះស្រាយរាល់បញ្ហាទិសដៅ ឬក៏ផ្លូវផ្សេងៗដែលអ្នកស្គាល់មិនអស់។ កម្មវិធីមួយនេះត្រូវបានបំពាក់គ្រប់ម៉ូតូទាំងអស់ ហើយបានក្លាយជាកុងទ័រទិសដៅដល់អ្នកបើកបរម៉ូតូគ្រប់គ្នា៕

អត្ថបទ៖ ម៉េងងី

មតិយោបល់