- 2021-06-22 07:11:39
- ព័ត៌មាន
Ford ដាក់ឲ្យប្រើជាផ្លូវការកម្មវិធីទូរសព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2
- 2021-06-22 07:11:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ford ដាក់ឲ្យប្រើជាផ្លូវការកម្មវិធីទូរសព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2
ចន្លោះមិនឃើញ
កាលពីថ្ងៃទី21 ខែមិថុនា ឆ្នាំ2021 ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការសម្ពោធជាផ្លូវការនូវកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ។
ការដាក់សម្ពោធជាផ្លូវការនៃកម្មវិធីនេះគឺដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃយុគសម័យឌីជីថល ជាពិសេសនោះគឺកាន់តែផ្តល់នូវភាពងាយស្រួលក៏ដូចជាបត់បែនទៅតាមស្ថានភាពសង្គមបច្ចុប្បន្នដែលកំពុងតែជួបបញ្ហានៃការរីករាលដាលនៃជម្ងឺកូវីដ 19 ដែលនេះគឺជាការរួមចំណែកមួយដ៏ធំក្នុងការកាត់បន្ថយការចេញទៅខាងក្រៅ ការជួបជុំកន្លែងមានមនុស្សច្រើន កាត់បន្ថយហានិភ័យនៃការឆ្លងជម្ងឺផងដែរ ដោយអតិថិជនទាំងអស់អាចមើលព័ត៍មានទាក់ទងអំពីរថយន្ត និងកក់សេវាជួសជុលរថយន្តទុកជាមុនតាមរយៈកម្មវិធីនេះផ្ទាល់តែម្តង។
ពោលគឺគោលបំណងរបស់ក្រុមហ៊ុនចង់រក្សាទំនាក់ទំនងយ៉ាងជិតស្និតទៅកាន់អតិថិជនតាមរយៈការបង្ខិតផលិតផល និងសេវាកម្មរបស់ Ford ឲ្យគៀកជាមួយនឹងសាធារណៈជន ជាពិសេសនោះគឺអតិថិជន Ford តាមរយៈការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ។
កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 គឺជាបណ្តុំព័ត៍មានស្តីពីរថយន្ត Ford គ្រប់ម៉ូឌែល ប្រូម៉ូសិនថ្មីៗ ព័ត៍មានទូទៅអំពីផ្នែកលក់ និងសេវាកម្ម ក៏ដូចជាទំនាក់ទំនងដើម្បីសុំជំនួយជួសជុលចល័ត 24 ម៉ោងទូទាំងប្រទេស។ កម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 ត្រូវបានកែប្រែរូបរាង និងមុខងារថ្មីទាំងស្រុង ហើយអ្វីដែលកាន់តែអស្ចារ្យបំផុតនោះគឺលោកអ្នកអាចធ្វើការកក់សេវាកម្មថែទាំ និងជួសជុលរថយន្ត Ford បានគ្រប់ពេលវេលាគ្រប់ទីកន្លែងបានយ៉ាងឆាប់រហ័ស នៅគ្រប់សាខាមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តជាងមុនជូនដល់អតិថិជនដែលកម្មវិធីនេះអាចប្រើប្រាស់បានទាំងអ្នកប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ iOS និង Android។ សម្រាប់ Ford Cambodia Mobile App ជំនាន់ទី 2 នេះមានមុខងារពិសេសចំនួន 5 ដែលក្នុងនោះរួមមាន៖
ក្រៅពីមុខងារពិសេសៗទាំង 5 នេះក្នុងកម្មវិធី Ford Cambodia Mobile App ជំនាន់ទី 2 នេះនៅមានមុខងារផ្សេងៗជាច្រើនទៀតដូចជា៖
ឆែកមើលប្រវត្តិជួសជុលរថយន្តរបស់លោកអ្នក
របៀបប្រើប្រាស់មុខងាររថយន្ត
ការផ្តល់មតិយោបល់
ការគណនាប្រាក់កម្ចី
ការកំណត់ និងភាសា
ជំនួយការ
មុខងារភ្ជាប់ផ្ទាល់ទៅបណ្តាញសង្គមទំនាក់ទំនងដូចជា៖ Facebook, Youtube, LinkedIn, Instagram និង Telegram។
Ford Cambodia Mobile App ធ្វើឲ្យជីវិតលោកអ្នកកាន់តែងាយស្រួល! One Click – Full Service!
សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់៖