• 2021-06-15 01:57:05
  • ព័ត៌មាន

មហាសេដ្ឋីវ័យក្មេង Mark Zuckerberg ដៃត្រង់មិនចាញ់ភ្នាក់ងារ FBI នោះទេ

  • 2021-06-15 01:57:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពីមានជំនាញ ជាអ្នកបច្ចេកវិទ្យា និងចេះច្រើនភាសា លោក Mark Zuckerberg ដែលជាមេដំបូលរបស់ក្រុមហ៊ុន Facebook នៅចេះជំនាញក្រៅ ដូចជាបាញ់ព្រួញ ប្រើលំពែង យ៉ាងស្ទាត់ជំនាញថែមទៀតផង ដោយប្រើតែមួយគ្រាប់ៗ គឺចំគោលដៅតែម្ដង សឹងមិនចាញ់សមត្ថភាពអ្នកជំនាញបាញ់ព្រួញប៉ុន្មាននោះឡើយ។

កាលពីថ្មីៗនេះផេកផ្លូវការរបស់ មហាសេដ្ឋីវ័យក្មេង Facebook បានបង្ហោះវីដេអូបាញ់ព្រួញ ទៅលើ ៧គោលដៅ ដោយគ្មានខុសមួយគ្រាប់ និងគប់លំពែងទៅលើផ្ទាំងឈើ ២ដើម ធ្វើឱ្យអ្នកប្រើបណ្ដាញសង្គមសរសើរថ្នាក់ដឹកនាំរូបនេះយ៉ាងច្រើន ពីទឹកដៃដ៏ត្រង់របស់លោក។

ប៉ុន្ដែក្រៅពីនេះ ក៏មានអ្នកចំអក រូបលោកគួរសមផងដែរ ចំពោះកាយវិការគប់ព្រួញ និងការពាក់កាសនៅពេលគប់ព្រួញដោយមិនសមហេតុផលទៅវិញ។ យ៉ាងណាចង់ដឹងពីសកម្មភាពបាញ់ធ្នូ និងគប់ព្រួញរបស់ Mark Zuckerberg ថាជំនាញដល់កម្រិតណា សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភព៖ facebook ប្រែ​សម្រួល៖ កុសល

មតិយោបល់