• 2021-06-08 03:36:59
  • ព័ត៌មាន

​មហាសេដ្ឋីលេខ១ពិភពលោក​ ​ត្រៀម​ធ្វើ​ជា​អ្នក​ដំណើរ​ហោះ​ទៅ​អវកាស​លើក​ដំបូង​

  • 2021-06-08 03:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន​អវកាស​ឯកជនBlue Origin បាន​បង្ហោះ​សារ​លើ​ IG ថា៖

​«ខ្ញុំ​ធ្លាប់​មាន​ក្តី​ស្រម៉ៃ​ចង់​ហោះ​ទៅ​ទី​អវកាស​ ​តាំង​ពី​អាយុ ៥​ឆ្នាំម្ល៉េះ។ ​នៅ​ថ្ងៃទី ២០ កក្កដា ២០២១ ខាងមុខ ខ្ញុំនឹងសម្រេចបំណងមួយនេះជាមួយប្អូនខ្ញុំ ដែលនេះគឺជាបទពិសោធន៍ផ្សងព្រេងដ៏អស្ចារ្យបំផុត។»

​ក្រុមហ៊ុន​អវកាស​ឯកជន Blue Origin ​បាន​កំណត់​បេសកម្ម​មួយឈ្មោះថា New Shepard គ្រោងនឹងបាញ់បង្ហោះយានផ្ទុកអ្នកដំណើរបាន ៣ នាក់ទៅកាន់ទីអវកាសនៅ​ថ្ងៃទី ២០ កក្កដា ២០២១ ខាងមុខនេះ។ មនុស្សទីបី បន្ទាប់ពីលោក Jeff និងប្អូនប្រុស Mark Bezos កំពុងតែដេញថ្លៃប្រជែងយកកៅអីតម្លៃ ២,៨ លានដុល្លារ។

ត្បិតថាមិនសូវល្បីល្បាញដូចក្រុមហ៊ុន SpaceX របស់លោក Elon Musk តែ Blue Origin គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយលោក Jeff តាំងពីឆ្នាំ ២០០០ មកម្ល៉េះ។

ផ្នែកខាងក្នុង

​គ្រាប់​រ៉ុក្កែត​ New Shepard ​នោះ​ទៀតសោតផលិតឡើងយ៉ាងទំនើបបំផុតអាចប្រើប្រាស់ឡើងវិញបាន មិនមែនបាញ់បង្ហោះរួចហើយកម្ទេចចោលនោះទេ។ បេសកម្ម​ដ៏ធំខាងលើនេះ ត្រូវបានក្រុមវិស្វករធ្វើតេស្តតាំងពីឆ្នាំ ២០១៥ ចំណាយទឹកប្រាក់អស់ជាច្រើនពាន់លានដុល្លារឯណោះ ទើបនឹងប្រកាសបាញ់បង្ហោះនៅឆ្នាំនេះ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ រក្សា

មតិយោបល់