• 2021-05-31 04:30:44
  • ព័ត៌មាន

អវកាស​យានិក​អាមេរិក​ដំបូង​គេ​ ​ហ៊ាន​ចេញ​ក្រៅ​ជួសជុល​ស្ថានីយ​អវកាស​អន្តរជាតិ ​៥៦ ​ឆ្នាំ​មុន​

  • 2021-05-31 04:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Danny Olivas ​គឺជា​អតីត​វិស្វករ​ NASA ​ក្លាយ​ជា ​អវកាសយានិក​អាមេរិក​ដំបូង​បង្អស់​ ទទួល​បេសកម្ម​​ថែទាំ​​និង​ជួសជុល​ស្ថានីយអវកាស​អន្តរជាតិ​ ស្ថិត​នៅរយៈ​កម្ពស់​ជាង​ ៤០០ ​ម៉ែត្រ​ពី​ផែន​ដី។​

​ចាប់​តាំង​ពី​ឆ្នាំ ១៩៦៥ ​មក​ទល់​បច្ចុប្បន្ន​ ​មាន​អវកាស​យានិក​ច្រើន​ជាង​ ២០០ នាក់​​ទទួល​បេសកម្ម​ដូច​គ្នា​នេះ។​ ​បេសកម្ម​ Space Walk ​នេះ​ ​តម្រូវ​ឲ្យ​អវកាសយានិក​ហ៊ាន​​ចេញ​ក្រៅ​មក​ជួសជុល​ផ្នែក​ខ្លះ​នៃ ISS ​។​

អំឡុងពេលបំពេញបេសកម្ម

​លោក​ ​Danny ​បាន​ប្រាប់​ពី​អារម្មណ៍​ពិត​ថា៖ «​វា​អស្ចារ្យ​ខ្លាំង​មែន​ទែន! ​ពេល​មើល​មក​ក្រោម​ឃើញ​ផ្ទៃ​ពណ៌​ខៀវ​ស្រងាត់​សុទ្ធតែ​ជា​ផ្ទៃ​ទឹក​សមុទ្រ​ ​នៅ​ក្រោម​ជើង​របស់​យើង​ តែសំខាន់ពួកយើងប្រុងប្រយ័ត្នបំផុត គ្មានគ្រោះថ្នាក់អ្វីកើតឡើងទេ។»

​រំឮក​ផង​ដែរ​ ​​ស្ថានីយ​អវកាស​អន្តរជាតិ​ គឺ​ជា​សំណង់​លើ​អាកាស​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​ មិន​ធ្លាប់​មាន​ពី​មុន​ ​ដោយសារ​មុន​នឹង​លេច​ចេញ​រូប​រាង​ដូច​សព្វ​ថ្ងៃ​ ​សរុប​ជា​ទឹក​ប្រាក់​​រាប់​សិប​កោដ​លាន​ដុល្លារ​ ​ធនធាន​មនុស្ស​ជា​ច្រើន​ប្រទេស​ និង​​ចំណាយ​​រយៈពេល​តំឡើង ​និង​ជួសជុល​ជា​ប្រចាំ​ច្រើន​ឆ្នាំ​កន្លង​មក​។​

ទស្សនា​វីដេអូ​បេសកម្ម Space Walk នាពេល​បច្ចុប្បន្ន៖

លោក​ ​Danny Olivas ​

ប្រភព៖ CNN ប្រែ​សម្រួល៖ រក្សា

មតិយោបល់