• 2021-05-31 01:49:40
  • ហាងឆេងផលិតផល

ស្មាតហ្វូនកម្លាំងខ្លាំង! ROG Phone 5 កំពុងលក់តាមហាងតម្លៃល្មមទិញអត់ប៉ុណ្ណឹង?

  • 2021-05-31 01:49:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ASUS ROG Phone 5 ជាស្មាតហ្វូនបំពាក់ RAM រហូតដល់ 16GB និងមានបន្ថែមថាមពលពិសេសៗជាច្រើន ធ្វើឱ្យស្មាតហ្វូនហ្គេមនេះ កាន់តែខ្លាំងជាងស៊េរីមុន ដែលទើបបានប្រកាសចេញ និងមានលក់នៅលើទីផ្សារប្រទេសកម្ពុជាជាង ២ខែហលយ។

ROG Phone 5 មានបំពាក់អេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ មាន refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz។ តាមប្រភពពីហាង សុខ លី ស្មាតហ្វូនកម្លាំងខ្លាំង ROG Phone 5 ថ្មីដាក់លក់ក្នុងតម្លៃ៖

  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM16GB តម្លៃខ្ទង់ ១ ១៧០ដុល្លារ (Global Version)
  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM12GB តម្លៃខ្ទង់ ៨៩៩ដុល្លារ (Global Version)
  • ROG Phone 5 ទំហំផ្ទុក 128GB មាន RAM12GB តម្លៃខ្ទង់ ៦៩៩ដុល្លារ (Tencent Version)
  • ROG Phone 5 ទំហំផ្ទុក 256GB មាន RAM16GB តម្លៃខ្ទង់ ៩១៩ដុល្លារ (Tencent Version)

ស្មាតហ្វូនហ្គេម ROG Phone 5 បំពាក់កាមេរ៉ា៣គ្រាប់ ដោយលែន wide ទំហំ 64 MP រីឯលែបន្ទាប់ Ultra wide ទំហំ 13 MP និងលែនចុងក្រោយមានទំហំ 5MP ជាប្រភេទ macro។ ចំពោះកាមេរ៉ាមុខវិញមានទំហំ 24 MP។ re-fresh rate របស់វាក៏អាចរត់ក្នុងកម្រិត 60Hz 120Hz ឬ 144Hz ដោយស្វ័យប្រវត្តិបាន តាមអ្វីដែលអ្នកប្រើកំពុងទស្សនាថែមទៀតផង។

បញ្ជាក់៖ តម្លៃនៅហាង សុខ លី និងអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់