• 2021-05-28 04:53:04
  • ព័ត៌មាន

realme ​8 ​​តម្លៃ​ ២៨៩ ដុល្លារ​ លឿន​ខ្លាំង​លេង​ហ្គេម​រលូន​ ដាក់លក់​ថ្ងៃ​ដំបូង​នៅ​ស្រុកយើង

  • 2021-05-28 04:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវនេះអ្វីដែលអ្នកកំពុងទន្ទឹងរង់ចាំបានមកដល់ហើយ realme 8 មានលក់ជាផ្លូវការនៅគ្រប់ដៃគូហាងសហការទូទាំងប្រទេស ជាមួយតម្លៃត្រឹមតែ ២៨៩ ដុល្លារប៉ុណ្ណោះ នឹងទទួលបានកាដូបន្ថែមដូចជា កាសប្លូធូសមួយ ដបទឹកមួួយ និងស៊ីមស្មាតតម្លៃ ៥៤ ដុល្លារ។

​គិត​ត្រឹម​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ​នេះ​ realme​ ​គឺ​ជា​ផលិតផល​ដ៏​អស្ចារ្យ​ក្នុង​ទីផ្សារ​លក់​ស្មាតហ្វូន​លំដាប់​ថវិការ​ ឬ​​កំរិត​មធ្យម​ជាមួយ​នឹង​ការ​លក់​ចេញ​បាន​ចំនួន​ ​33,000,000​គ្រឿង​ឯណោះ​នៅ​ជុំ​វិញ​ពិភពលោក ដូច្នេះ realme ​ជា​ប្រេន​ស្មាតហ្វូន​លូត​លាស់​លឿន​បំផុត​ក្នុង​ពិភពលោក​។

ថ្មីៗនេះ realme សហការជាមួយខ្សែភាពយន្តដ៏ល្បីគឺ Fast & Furious 9 ដែលជាឈុតឆាកប្រយុទ្ធមើលទៅគួរឲ្យជក់ចិត្តនឹងការប្រណាំងឡានមានល្បឿនលឿនប្រៀបបានហ្នឹងល្បឿនដ៏លឿនរបស់ realme 8 ។

មិនតែប៉ុណ្ណោះ realme សហការជាមួយហ្គេមដែលពេញនិយមបំផុតសម្រាប់យុវវ័យ Mobile Legend ។ តារារបស់ realme គឺលោក G-Devith និង Icefrog ត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Mobile Legends ហើយបានផ្តល់បទពិសោធន៏ដ៏អស្ចារ្យដល់អ្នកលេងហ្គេម ។

ស្របពេលព្រឹត្តិការណ៍ 515Eparty ផងដែរ ក្រុមហ៊ុនស្មាតហ្វូន Realme ក៏បានរៀបចំកាដូដ៏អស្ចារ្យសម្រាប់អ្នកគាំទ្ររបស់ Mobile Legends: Bang Bang នោះគឺស្មាតហ្វូន realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95,ការលេងហ្គេមកាន់តែរលូន ។

ព្រឹត្តិការណ៍ Mobile Legends :Bang Bang 515 Epartyលើកនេះបានបញ្ចប់ទៅដោយជោគជ័យដោយមានវត្តមានgamer លំដាប់កំពូលជាង 30នាក់ប្រចាំប្រទេសកម្ពុជាបានចូលរួមកម្មវិធីកំសាន្តនេះរួមមាន(Ice Frogz,Paragonនឹង Atev)។

លោក G-Devith អ្នកនាង Henaa និងលោក Oun បានដើរជាតួអង្គ S.T.U.N បានរួមគ្នាចេញវីដេអូចម្រៀង (MV)- Together ហើយបានចែកចាយក្នុងបណ្តាញសង្គមដោយមានអ្នកចូលមើលដល់ជិតមួយលាននាក់។

ក្រុមជ័យលាភីបានទៅលើ Team selena ក្នុងកម្មវិធីប្រកួត Funmatch 515 នឹងឈ្នះរង្វាន់ធំពីក្រុមហ៊ុន realme នោះគឺrealme 8 នឹង realme Buds Q ផងដែរ។

ខាងក្រោម​នេះ​គឺ​ជា​លក្ខណៈពិសេស​ realme 8 ៖​​ ​

​១) ​កាមេរ៉ាទំហំ64MP ជា AI Quad រូបថតពេលយប់កាន់តែច្បាស់ល្អ

​realme 8បំពាក់កាមេរ៉ាគោលទំហំ64MP លេនទូលាយ( ultra-wide-angle) ទំហំ8MP 119° លេនmacroនឹងលេនB&W portraitបូករួមជាមួយមុខងារថតរូបទាន់សម័យជាច្រើនទៀត។

-មុខងារ Tilt-shift Modeគឺជាការថតរូបឲ្យឃើញតូច។ វាអាចផ្តិតរូបពិភពពិត បំលែងទៅជាពិភពខ្នាតតូចដោយផ្តល់នូវបទពិសោធន៍ដ៏ប្លែកអស្ចារ្យមួយ។

-មុខងារ New Starry Modeធ្វើឱ្យប្រសើរឡើងនៅលើប្រសិទ្ធិភាពភ្លឺច្បាស់និងការកាត់បន្ថយសំលេងរំខាន។

-មុខងារ Portraitថ្មីប្លែកដូចជាមួយចំនួនទៀតដូចជា៖ Neon Portrait, Dynamic Bokeh, New AI Portrait ជាដើម។

កាមេរ៉ា Selfieទំហំ16MP ភ្ជាប់មកជាមួយមុខងារ AI Beauty, Portrait Mode និង Super Nightscape ថែមទៀត។

-មុខងារ Dual-view Videoអាចឲ្យអ្នកថតវីដេអូកំសាន្តយ៉ាងសប្បាយនឹងគួរឲ្យចាប់អារម្មណ៍ ចំពោះ UIS Max Video Stabilizationទប់លំនឹងបានល្អនឹងផ្តល់នូវសមត្ថភាពក្នុងការថតវីដេអូដែលមានស្ថេរភាពនិងរលូននៅពេលដំណើរការ។

២) ​អេក្រង់ 6.4 អ៊ិញប្រភេទ Super AMOLED កំរិតពន្លឺដល់ទៅ 1000nits

realme 8បំពាក់ដោយអេក្រង់6.4-inch Super AMOLEDវាគាំទ្រមុខងារ Always-on Displayនឹងមានសេនស័រស្កេនក្រយៅដៃ។ អេក្រង់វាអាចបង្ហាញកំរិត resolutionដល់1080P FHDនឹងtouch rateដល់ 180Hz។

-មុខងារ Sunlight modeអាចកំណត់ពន្លឺភ្លឺដល់1000nits ហើយវាក៏មានមុខងារ eye protectionដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

៣) ​ថាមពលថ្មធំ 5000mAh មាន​បច្ចេកវិទ្យាសាកថ្មលឿន30W Dart Flash Charge

realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន30W dart Flash Chargeវាអាចសាកថ្មទំហំ5000mAh ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។វាអាចទុក standbyបាន40ថ្ងៃនឹងលេងហ្គេមបាន10ម៉ោង។

ដំណើរការនៃមុខងារ Super Power Saving Modeវាអាចទុក standbyបានដល់ទៅ2ថ្ងៃដោយចំណាយថ្មអស់5%ប៉ុណ្ណោះ។ realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរស័ព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។

៤) ការរចនាម៉ូដថ្មី Infinite Bold Design ទម្ងន់ស្រាលកម្រាស់ស្តើង

realme 8មានរចនាបថទាក់ទាញនឹងលេចធ្លោដោយមានជម្រើស2ពណ៌ គឺពណ៌ទឹកប្រាក់ (Cyber Silver) នឹងពណ៌ខ្មៅ (Cyber Black) វាមានទំងន់ស្រាល177gនឹងកំរាស់ស្តើង8mm ផ្ទៃខាងក្រោយមានសភាពភ្លឺរលោងរំលេចដោយអក្សរ «Dare to leap» មួយជួរធំផ្តេកនៅលើឆ្នូតវែងលាយឡំ ពណ៌ឥន្ធនូ។

ការឌីហ្សាញលាយបញ្ជូលគ្នាទាំងអស់នេះ មើលទៅពិតជាអស្ចារ្យ ហើយក៏ មិនងាយប្រឡាក់ស្នាមម្រាមដៃ ថែមទៀតផង។

៥) បន្ទះឈីប gaming Helio G95 ជាមួយបច្ចេកវិទ្យាបន្ថយកំដៅ

realme 8 បំពាក់ដោយបន្ទះឈីប gaming Helio G95 ដែលបង្កើតឡើងដោយ cores ធំA75 ចំនួន 2 និង A55 តូចៗចំនួន 65 ជាមួយល្បឿន រហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU ដំណើរការនេះ មានសមត្ថភាពគ្រប់គ្រងហ្គេមក្នុងទូរសព្ទ។ បច្ចេកវិទ្យាបន្ថយកំដៅនេះធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា realme 7 ។

realme 8 បានភ្ជាប់មកជាមួយ realme UI 2.0 ចេញពីប្រអប់ស្រាប់នឹងមានវិញ្ញាបនប័ត្រសំលេង Hi-Res បញ្ចាក់សំលេងដែលមានគុណភាពខ្ពស់៕

អត្ថបទ៖ រក្សា

មតិយោបល់