• 2021-05-28 02:53:10
  • ផលិតផលថ្មី

មកដល់ខ្មែរ iPad Pro ស៊េរីឆ្នាំ២០២១ នេះតម្លៃកំពុងលក់នៅតាមហាង

  • 2021-05-28 02:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad Pro ស៊េរីឆ្នាំ២០២១ ទំហំ ១១ អុីញ និង ១២.៩ អុីញ បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ ជាមួយនឹងជម្រើសទំហំផ្ទុករហូតដល់ 2T និងមានប្រភេទ Wi-Fi, LTE កំពុងមាននៅតាមហាងមួយចំនួន។

iPad Pro ស៊េរីឆ្នាំ២០២១នេះ ត្រូវបានផលិតឡើងដោយបំពាក់ជាមួយបន្ទះឈីបខ្លាំង M1 និងមានមុខងារពិសេស Center Stage សម្រាប់ទាញ ឬពង្រីកសាច់វីដេអូតាមចលនារបស់អ្នកប្រើខណៈកំពុងខលវីដេអូ។

បន្ទាប់ពីប្រកាសចេញ iPad ជំនាន់ថ្មីបានធ្វើឲ្យអ្នកប្រើប្រាស់ចាប់ជាច្រើទៅលើមុខងារមុខងារពិសេសនៅពេលខលវីដេអូ គឺដូចមានមនុស្សចាំកាន់ iPad Pro តាមថតពេលអ្នកកំពុងមានចលនាពេលខលវីដេអូផងដែរ។

តាមប្រភពពីហាង 3Plus Mobile Store បានបង្ហាញតម្លៃ IPad Pro 2021 ដូចខាងក្រោម៖

iPad Pro ជំនាន់ថ្មីនេះមានបំពាក់បច្ចេកវិទ្យាអេក្រង់ថ្មី mini-LED មាន refresh rate 120Hz, រត់ដោយ RAM 16GB, ប្រើប្រាស់សេវា 5G និងមានរន្ធ Thunderbolt ដែលអាចផ្ទេរទិន្នន័យមានល្បឿនលឿនដល់ទៅ 40 Gbps ឬអាចភ្ជាប់ទៅម៉ូនីទ័រខាងក្រៅដល់ កម្រិត 6K បានថែមទៀតផង៕

សូមបញ្ជាកថា ចំពោះតម្លៃនេះអាចមានការប្រែប្រួលបន្ទាប់ពីចុះផ្សាយ និងខុសគ្នាតិចតួចនៅតាមហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់