• 2021-05-28 02:16:10
  • ព័ត៌មាន

​កម្មវិធី​ Clubhouse ​ទុក​ស្ដាប់​គេ​ចែក​បទពិសោធន៍​ល្អៗ​ ឥឡូវនេះដោនឡូត​បាន​ពី Play Store

  • 2021-05-28 02:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Clubhouse ​គឺ​ជា​ឈ្មោះ​កម្មវិធី​ទូរសព្ទ​ថ្មី​សន្លាង​ កំពុង​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​នៅ​កម្ពុជា។ ​កម្មវិធី​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ​«វិទ្យុ​សម័យ​ទំនើប​» ​ដោយហេតុថា​ទាំង​ អ្នក​ចែករំលែក​បទពិសោធន៍​ ​ឬ​វាគ្មិន​ ​និង​អ្នក​ស្ដាប់​ ​សុទ្ធ​តែ​មិន​អាច​ឃើញ​មុខ​គ្នា​​ទេ​ ​បាន​ត្រឹម​តែ​ឮ​សំឡេង។​

​ កម្មវិធី​ដ៏​មាន​សារប្រយោជន៍​មួយ​នេះ​ ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ជជែក​ឬ Follow ​នរណា​ម្នាក់​បាន​ស្រដៀង Instagram ​​ហើយ​មាន​ទម្រង់​ស្រដៀង podcasts ​ដូច្នោះ​ដែរ។​ ​នៅ​ក្នុង​កម្មវិធី​នោះ​មាន​ប្រធានបទ​ជា​ច្រើន​នៅ​តាម "rooms" ណាមួយ​ដូច​ជា ជួប​​ជជែកគ្នា​​ពី​បទពិសោធន៍​ការងារ, រឿង​លើ Social Media, ជជែក​សួរ​សុខ​ទុក្ខ​គ្នា ជាដើម។ ​អ្នក​គ្រាន់​តែ​ចូល​ទៅ​ស្ដាប់​មិន​ចាំបាច់​សុំ​ការ​អនុញ្ញាត​ ​បើ​ពេញ​ចិត្ត​នៅ​ស្ដាប់​ ​បើ​អត់​ទេ​ចាកចេញ​ដោយ​ស្ងាត់ៗ​ទៅ​ ​ចុច​លើ​ប៊ូតុង Leave quietly ។​

​កម្មវិធី​នេះ​ទើប​តែ​បង្កើត​ឡើង​ដោយ​លោក​ ​Paul Davison ​ក្នុង​ឆ្នាំ២០២០​បើក​ឲ្យ​ប្រើ​ដំបូង​នៅ​​សហរដ្ឋ​អាមេរិច​ ​ជាមួយ​នឹង​ version iOS ​តែ​មួយ​គត់​។ ​ឥឡូវ​នេះ​​អ្នក​អភិវឌ្ឍ​កម្មវិធី​ Clubhouse ​បើក​ឲ្យ​ដោនឡូត​លើ Play Store​ ពេញ​លេញ​ ​ខណៈ​ដែល​ពី​មុន​មក​ទាល់​តែ​ចូល​ទៅ​វិបសាយ​ដោនឡូត​ជា file APK ​មក​តំឡើង​ ​តែ​វា​មិន​ដំណើការ​រលូន​ ​ជួនកាល​ស្ដាប់ៗ​ក៏​ដាច់​ផឹង​លែង​ឭ។ ​Clubhouse ​មាន​អ្នក​ទាញ​យក​សរុប​ជាង ១០ លាន​ដង​ហើយ​មក​ទល់​ថ្ងៃ​នេះ៕​

សូម​ចុច​ដោនឡូត​លើ​ App Store | Play Store

អត្ថបទ៖ រក្សា

មតិយោបល់