• 2021-05-27 09:16:15
  • ចំណេះដឹង

ឡាន​គ្រប់​ម៉ាក ចង់​កែ​ឡើង​ស៊េរី​​បែប​ណា​ មាន​វិធី​អាច​ឆែក​ដឹង​​ភ្លាម (មាន​វីដេអូ)

  • 2021-05-27 09:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​គេ​ចង់​ដឹង​ពី​ស៊េរី​ឆ្នាំរថយន្ត​ ក្រៅ​ពី​ការ​មើល​​និងវិភាគ​រូបរាង​ខាងក្រៅ​​ដែល​ពេលខ្លះ​អាច​ខុស​​​ដោយ​សារ​មាន​ការ​លួច​កែច្នៃ មាន​វីធីមួយ​ឆែក​ដឹង​ច្បាស់​បំផុត​គឺ​មើល​លើ VIN (Vehicle Identification Number) ដែលពិបាក​​បំភាន់​ភ្នែក​​បាន។

VIN ​ជា​លេខ​កូដ​សម្គាល់​រថយន្ត​មាន​ចំនួន ១៧ ខ្ទង់​ដោយ​លាយ​ចម្រុះ​ទាំង​លេខ​​និង​អក្សរ​ ដែលច្រើន​ដាក់នៅ​លើ​តាប្លូ​ផ្នែក​ចង្កូត​អ្នកបើកបរ និង​ចំហៀង​​ទ្វារ​។

ការ​មើល​ស៊េរី​ឆ្នាំ​​រថយន្ត​តាម VIN គឺ​ត្រូវ​រាប់​យក​លេខ​ឬ​អក្សរ​នៅ​ខ្ទង់​ទី​ ១០ មក​ផ្ទៀង​​ផ្ទាត់។ ឧទាហរណ៍៖ VIN ចំនួន ១៧ ខ្ទង់​មាន​លេខ​កូដ JTJGF10U120136756។ លេខ​ខ្ទង់​ទី​១០គឺ​លេខ (២) ដូច​នេះ​រថយន្ត​នេះ​ជា​ស៊េរី​ឆ្នាំ ២០០២។

ប៉ុន្តែ​រថយន្ត​ចាប់​ពី​ស៊េរី ២០១០ ប្តូរ​យក​លេខ​រៀង​តាម​អក្សរ A, B, C,D ដូច​ខាងក្រោម៖

ឆែក​មើល​ស៊េរី​ឆ្នាំ​រថយន្ត​ដោយ​មើល​កូដ VIN៖

នេះ​ជា​គន្លឹះ​ដែល​អ្នក​ប្រើប្រាស់​រថយន្ត ឬ​ក៏​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត​អាច​យក​មក​ប្រើប្រាស់ ជៀស​វាង​ការ​និយាយ​បោក​ប្រាស់ ឬ​ក៏​ភ័ន្ត​ច្រឡំ​ដោយ​ប្រការ​ណា​មួយ។ ម៉្យាង​ទៀត វា​ពិត​ជា​ជួយ​សន្សំ​សំចៃ​ពេល​វេលា​បាន​ច្រើន​ជាង​ការ​រក​រូបភាព​ពី intenet មក​ផ្ទៀង​ផ្ទាត់​ផង​ដែរ៕

អត្ថបទ៖ សុខហេង

មតិយោបល់