• 2021-05-27 02:22:40
  • ហាងឆេងផលិតផល

ល្មមទិញអត់? Galaxy S21 Ultra 5G RAM16GB ដាក់លក់មួយទឹកតម្លៃតែជាង ៩០០ដុល្លារ

  • 2021-05-27 02:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung នៅមិនទាន់មានដំណឹងច្បាស់ណាមួយដែលបញ្ចេញស្មាតហ្វូនជំនាន់ត្រកូល S មកជំនួនម៉ូដែល Galaxy S21 Series ខណ:នៅលើទីផ្សារប្រទេសកម្ពុជាកំពុងមានលក់ជាច្រើននៅតាមហាង។

ស្មាតហ្វូនជំនាន់ចុងក្រោយ Galaxy S21 Series 5G ដាក់លក់នៅតាមហាងពេលនេះកំពុងធ្លាក់ថ្លៃច្រើនគួរសមសម្រាប់ម៉ូដែលថ្មី។ ចំណែលម៉ូដែលមួយក៏មានលក់ផងដែរ និងមានតម្លៃធូហ្វេសៗអាចគិតគូទិញប្រើបាន។

ខាងក្រោមនេះជាតម្លៃមួយទឹកកំពុងលក់តាមហាង សុខ លី ៖

  • Galaxy S21 ទំហំ RAM8GB ទំហំផ្ទុក 256GB តម្លៃខ្ទង់ ៦៨០ដុល្លារ
  • Galaxy S21+ 5G ទំហំ RAM8GB ទំហំផ្ទុក 256GB តម្លៃខ្ទង់ ៧០០ដុល្លារ
  • Galaxy S21 Ultra 5G ទំហំ RAM12GB ទំហំផ្ទុក 256GB តម្លៃខ្ទង់ ៨៥០ដុល្លារ
  • Galaxy S21 Ultra 5G ទំហំ RAM16GB ទំហំផ្ទុក 512GB តម្លៃខ្ទង់ ៩៥០ដុល្លារ

តម្លៃថ្មីកំពុងមានលក់នៅតាមហាងបច្ចុប្បន្ន៖

  • Galaxy S21 5G ទំហំ RAM8GB ទំហំផ្ទុក 256GB ធ្លាក់នៅខ្ទង់ ៧៥០ដុល្លារ
  • Galaxy S21+ 5G ទំហំ RAM8GB ទំហំផ្ទុក 256GB ធ្លាក់នៅខ្ទង់ ៨៥០ដុល្លារ
  • Galaxy S21 Ultra 5G ទំហំ RAM12GB ទំហំផ្ទុក 256GB ធ្លាក់នៅខ្ទង់ ៩២៩ដុល្លារ
  • Galaxy S21 Ultra 5G ទំហំ RAM16GB ទំហំផ្ទុក 512GB ធ្លាក់នៅខ្ទង់ ១ ១៣០ដុល្លារ

Galaxy S21 Ultra លក្ខណសម្បត្តិដូចជាមេរ៉ា telephoto ទំហំ 10MP មាន aperture f/2.4 និងមុខងារទប់លំនឹង OIS។ កាមេរ៉ាខាងមុខជាលែនទូលាយ ទំហំ 40MP មាន aperture f/2.2 ទ្រទ្រង់មុខងារ Portrait ដូចគ្នា។ Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

អត្ថបទ៖ ម៉េងងី

មតិយោបល់