• 2021-05-25 09:10:10
  • ព័ត៌មាន

Samsung បញ្ចេញវីដេអូខ្លីពីរ ចេតនាឌីដង Apple ចំៗតែម្ដង

  • 2021-05-25 09:10:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនីយូធូបផ្លូវការ (ឆានែល) Samsung សហរដ្ឋអាមេរិច បានបញ្ចេញវីដេអូខ្លីចំនួនពីរ បង្ហាញចេតនាឌីដង(troll) ដុតសម្លាប់ម្ចាស់ទឹកដីដែលជា iPhone ទៅលើផ្នែកកាមេរ៉ា ទាំងផ្នែកថតពង្រីក និងថតកៀក iPhone 12 Pro Max សុទ្ធតែមិនអាចស៊ូឈ្នះ Galaxy S21 Ultra បានទាំងអស់។

វីដេអូទី១ Samsung បានបង្អួតសមត្ថភាពកាមេរ៉ារបស់ Galaxy S21 Ultra ដែលមានមុខងារ 100x digital zoom ធៀបទៅនឹង iPhone 12 Pro Max ដែលមានកម្រិត digital zoom ត្រឹម 12x។

ជាលទ្ធផល ការថតព្រះចន្ទរបស់ស្មាតហ្វូនទាំងពីរ គឺ iPhone ថតទៅព្រៀកមើលមិនច្បាស់ព្រះចន្ទនោះទេ

វីដេអូទី២ Samsung បង្អួតពីលែនដើម 108MP របស់ Galaxy S21 Ultra ធៀបទៅនឹង លែនទូលាយ 12MP របស់ iPhone 12 Pro Max ដោយថតវត្ថុកៀក។ ចុងបញ្ចប់ iPhone មិនអាចចាប់យកផ្នែកលម្អិតរបស់រូបថតបានប្រសើរដូចទៅនឹងស្មាតហ្វូន Galaxy នោះឡើយ។

នៅក្នុងវីដេអូផ្សាយពាណិជ្ជកម្មទាំងពីរ Samsung ឆ្លៀតនៅឡកឡាយឱ្យ Apple ថា គួរឡើងស៊េរីទៅប្រើ Galaxy S21 Ultra មិនគួរទម្លាក់ស៊េរីទៅប្រើ iPhone 12 Pro Max នោះទេ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់