• 2021-05-25 07:46:37
  • ព័ត៌មាន

Apple បាន Update កម្មវិធី macOS Big Sur ទាក់ទងបញ្ហាសុវត្ថិភាព!

  • 2021-05-25 07:46:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS Big Sur 11.4 សម្រាប់ Macs កុំព្យូទ័រ ទាក់ទងនឹងភាពចន្លោះប្រហោងដែលអាចឱ្យជនខិលខូចថតរូបភាពស្គ្រីនកុំព្យូទ័ររបស់អ្នកប្រើប្រាស់បាន។

បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពបច្ចេកវិទ្យាកាលពីខែមុនបានឱ្យដឹងថា ជនខិលខូចអាចប្រើភាពចន្លោះប្រហោងនៅក្នុងកម្មវិធីប្រព័ន្ធប្រតិបត្តិការ macOS ដែលអាចឱ្យពួកគេរំលងប្រព័ន្ធសុវត្ថិភាពរបស់កុំព្យូទ័រ និងបញ្ចូលកម្មវិធីមេរោគ XCSSET។

ក្រៅពីអាចថតរូបភាពស្គ្រីនកុំព្យូទ័រ ភាពចន្លោះប្រហោងនេះក៏អាចឱ្យជនខិលខូច លួចយកទិន្នន័យ cookies ពីកម្មវិធី Safari ដែលអាចឱ្យពួកគេចូលទៅក្នុងគណនីអនឡាញផ្សេងៗទៀតរបស់អ្នកប្រើប្រាស់។ ជាងនេះទៅទៀតពួកគេក៏អាចមានសិទ្ធិបើកប្រើម៉ៃក្រូហ្វូន កាមេរ៉ា និងចូលកន្លែងផ្ទុកទិន្នន័យ(Full Disk Access) បានទៀតផង។

ដូច្នេះដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់កុំព្យូទ័រ Macs ដែលមានប្រព័ន្ធប្រតិបត្តិការ macOS Big Sur សូមលោកអ្នកធ្វើបច្ចុប្បន្នភាពជាបន្ទាន់ ដោយគ្រាន់តែចូលទៅក្នុង System Preferences របស់កុំព្យូទ័រ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់