• 2021-05-24 07:17:59
  • ព័ត៌មាន

យានត្រាច់ចរលើភពអង្គាររបស់ចិន ចាប់ផ្កើមធ្វើដំណើរលើភពក្រហម

  • 2021-05-24 07:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរបានរាយការណ៍ថាយានត្រាច់ចរលើភពអង្គាររបស់ចិនបានបើកចេញពីទម្រចុះចតរបស់នា និងបានចាប់ផ្តើមធ្វើការសិក្សាស្រាវជ្រាវផ្ទៃរបស់ភពនេះកាលពីថ្ងៃសៅរ៍ ដោយធ្វើអោយចិនក្លាយជាប្រទេសទី២ នៅក្នុងលោកដែលបានទម្លាក់យាននិងដំណើរការយានមួយនៅលើភពក្រហមត្រូវបានបាញ់បង្ហោះកាលពីខែមិថុនាឆ្នាំមុន។

យានស្រាវជ្រាវភពអង្គារឈ្មោះ Tianwen-1 Mars ដែលផ្ទុកយានត្រាច់ចរស៊ូរ៉ុង (Zhurong) បានកត់សំគាល់ព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្ត្រធំមួយនៅក្នុងកម្មវិធីអវកាសរបស់ចិន។

Tianwen-1 បានចុះចតនៅខ្ពង់រាបកម្អែភ្នំភ្លើងខាងជើងដ៏ធំល្វឹងល្វើយដែលគេហៅថា Utopia Planitiaកាលពីមួយសប្តាហ៍មុនិងបានបញ្ជូនត្រឡប់រូបភាពដំបូងៗនៃផ្ទៃភពក្រហមនៅបីបួនថ្ងៃក្រោយមក។គេរំពឹងថាយានស្រាវជ្រាវភពអង្គារនិងយានត្រាច់ចររបស់វានឹងចំណាយពេលប្រមាណ៣ខែដើម្បីថតរូបភាព ប្រមូលទិន្នន័យភូមិសាស្ត្រនិងប្រមូលនិងភាគសំណាកថ្ម។ មានកង់៦ ទម្ងន់២៤០គីឡូក្រាមនិងដើរដោយថាមពលព្រះអាទិត្យ យានស៊ូរ៉ុង ត្រូវបានដាក់ឈ្មោះតាមព្រះអគ្គីរបស់ចិនមួយអង្គ។

ចិនឥឡូវបានបញ្ជូនអ្នកអវកាសចូលក្នុងអវកាស ធ្វើការសិក្សាស្រាវជ្រាវព្រះចន្ទ និងទម្លាក់យានត្រាច់ចរលើភពអង្គារ។ទាំងនេះសុទ្ធតែជាកិច្ចការដ៏មានកិត្យានុភាពនៅក្នុងការប្រកួតប្រជែងដណ្តើមឧត្តមភាពទីអវកាស។

អាម៉េរិកនិងរុស្ស៊ី ជាប្រទេស២ទៀតដែលបានបញ្ជូនយានទៅកាន់ដល់ភពអង្គារ។ កន្លងមកអាម៉េរិក រុស្ស៊ីនិងអឺរ៉ុបបានព្យាយាមទម្លាក់យានត្រាច់ចរជាច្រើនលើកនៅលើភពក្រហមនេះ តេបានបរាជ័យ។ បរាជ័យចុងក្រោយបំផុតកើតឡើងនៅឆ្នាំ២០១៦ នៅពេលយានអវកាសរុស្ស៊ីរួមជាមួយអឺរ៉ុប Schiaparelli បានចុះបុកខ្ទប់ផ្ទៃភពអង្គារ។

ការចុះចតលើភពអង្គារដោយជោគជ័យនេះកើតឡើងបន្ទាប់ពីទីភ្នាក់ងារអវកាសអាម៉េរិកហៅថា Nasa បានទម្លាក់យានត្រាច់ចរលើភពអង្គាររបស់ខ្លួនឈ្មោះថា Perseverance និងបានសិក្សាស្រាវជ្រាវភពនេះតាំងពីពេលនោះមក៕

អ្នក​បច្ចេកទេស​និង​អ្នកស្រាវជ្រាវ​ចិន​ តាមដាន​ដំណើរ​យាន​យាន​ស៊ូ​រ៉ុង​ ពេល​វា​ចេញពី​ជើងទម្រ

ប្រភព៖ rasmeinews

មតិយោបល់