• 2021-05-24 02:12:07
  • ផលិតផលថ្មី

មកដឹងតម្លៃ iPad Pro 11អុិញ ស៊េរីឆ្នាំ២០២១ ដាក់ឲ្យកុម្ម៉ង់ទិញនៅខ្មែរ!

  • 2021-05-24 02:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad Pro ស៊េរីឆ្នាំ២០២១ ត្រូវបានផលិតឡើងដោយបំពាក់ជាមួយបន្ទះឈីបខ្លាំង M1 និងមានមុខងារពិសេស Center Stage សម្រាប់ទាញ ឬពង្រីកសាច់វីដេអូតាមចលនារបស់អ្នកប្រើខណៈកំពុងខលវីដេអូ។

បន្ទាប់ពីប្រកាសចេញ iPad ជំនាន់ថ្មីបានធ្វើឲ្យអ្នកប្រើប្រាស់ចាប់ជាច្រើទៅលើមុខងារមុខងារពិសេសនៅពេលខលវីដេអូ គឺដូចមានមនុស្សចាំកាន់ iPad Pro តាមថតពេលអ្នកកំពុងមានចលនាពេលខលវីដេអូផងដែរ។ ថ្មីៗនេះបានលេចចេញតម្លៃពីហាង imobi នៅភ្នំពេញបានដាក់ឲ្យកុម្ម៉ង់ទិញ។

នេះជាតម្លៃដាក់ឲ្យកុម្ម៉ង់ទិញ IPad Pro 2021 ខាងក្រោម៖

  • IPad Pro 11 អុិញ ប្រភេទ wifi ទំហំផ្ទុក 256G ព៌ណ Black, Silver (Zp) តម្លៃខ្ទង់ ១ ១១៥ដុល្លារ
  • IPad Pro 11 អុិញ ប្រភេទ Sim ទំហំផ្ទុក 128G ព៌ណ Black, silver (Zp) តម្លៃខ្ទង់ ១ ១៤៥ដុល្លារ
  • IPad Pro 11 អុិញ ប្រភេទ Sim ទំហំផ្ទុក 256G ព៌ណ Black, silver (Zp) តម្លៃខ្ទង់ ១ ២៤៥ដុល្លារ
  • IPad Pro 11 អុិញ ប្រភេទ Sim ទំហំផ្ទុក 512G ព៌ណ Black, silver (Zp) តម្លៃខ្ទង់ ១ ៤៥៥ដុល្លារ

គួរបញ្ជាក់ថា iPad Pro ជំនាន់ថ្មីនេះមានបំពាក់បច្ចេកវិទ្យាអេក្រង់ថ្មី mini-LED មាន refresh rate 120Hz, រត់ដោយ RAM 16GB, ប្រើប្រាស់សេវា 5G និងមានរន្ធ Thunderbolt ដែលអាចផ្ទេរទិន្នន័យមានល្បឿនលឿនដល់ទៅ 40 Gbps ឬអាចភ្ជាប់ទៅម៉ូនីទ័រខាងក្រៅដល់ កម្រិត 6K បានថែមទៀតផង៕

អត្ថបទ៖ ម៉េងងី

មតិយោបល់