• 2021-05-21 09:11:07
  • ព័ត៌មាន

ស្មាតហ្វូន​ ​realme ​8 ​មាន​តែ​ ២ ​ពណ៌​នេះ​ឡូយ​ឥត​ទាស់​!

  • 2021-05-21 09:11:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​ ​realme ​8 និង 8 Pro ​គឺ​ជា​ម៉ូឌែល​ថ្មី​បំផុត​ដែល​ក្រុមហ៊ុន​បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា។ ​​ស្មាតហ្វូន​ដែល​មាន​ទម្ងន់​ស្រាល​ស្រួល​ចាប់​កាន់​នេះ​មាន​ជម្រើស​ចំនួន​ ២ ​ពណ៌​គឺ​ពណ៌​ទឹកប្រាក់ (Cyber Silver) និង​ពណ៌​ខ្មៅ​ (Cyber Black) ​តម្លៃ​ត្រឹម​តែ​ ​២៨៩ ​ដុល្លារ​។​

ពណ៌​ទឹកប្រាក់ (Cyber Silver)

​ជាមួយ​នឹង​ពណ៌​ដ៏​រលើបរលោង​ខាង​លើ​នេះ​ ​ក្រុមហ៊ុន​​ក៏​បាន​បញ្ចេញ​ឲ្យ​ឃើញ​នូវ​គំនិត​ច្នៃ​ប្រឌិត​លើក​ដំបូង​បង្អស់​ ​ក៏​ជា​ជំហាន​ឈាន​ឡើង​មួយ​កម្រិត​ទៀត​នោះ​គឺ​ការ​យក​ realme 8 ​ទៅ​ថត​ក្នុង​ពិភព​ Cyberpunk ​បង្កើត​ចេញជា​ ភាព​ទាន់​សម័យ​ថ្មី​មួយ​ស្ថិត​ក្នុង​ប្រធាន​បទ «Fashion x realme» ​ឲ្យ​ស៊ី​មេទ្រី​គ្នា​ទៅ​នឹង​ការ​ចាក់​ពណ៌​​មួយជុំ​លើ​ realme 8 ។​

ពណ៌​ខ្មៅ​ (Cyber Black)

​អ្វី​ដែល​គេ​ឲ្យ​ចាប់​អារម្មណ៍ realme ​បាន​ជ្រើសរើស​ Influencer ​ចំនួន​៣ ​រូប​ក៏​ដូច​ជា​ ​​អ្នក​ដែល​មាន​ចំណូល​ចិត្ត​ផ្នែក Fashion ​កំពុង​លេច​ធ្លោ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​៖ ​កញ្ញា Jennie_Vee ​, ​លោក Poahong Hay-ហៃប៉ោហុង និង​អ្នក​នាង​ Henaa មក​ថត​រូប​បែប​ច្នៃប្រឌិត​ក្នុង​ស្ទីល​ថ្មី​បែប​ Cyberpunk ​ធ្វើ​ឲ្យ​ស្មាតហ្វូន​ ២ ម៉ូឌែល​ខាង​លើ​នេះ​រំលេច​ចេញ​នូវ​ពណ៌​រលើបរលោង​កាន់​តែ​ទាក់ទាញ​ជាង​មុន​។​

​មាន​មតិ​ជា​ច្រើន​លើក​សរសើរ​មិន​ដាច់​ពី​មាត់ ​ពេល​ឃើញ​និង​លើក​ចាប់​កាន់​ស្មាតហ្វូន​ ២ ម៉ូឌែល​នោះ​​ជា​លើក​ដំបូង​។ ​ពួកគេ ​គិត​ថា ​​ការរចនា​រូបរាង​បែប​នេះ​ ​មើល​ទៅ​ស្រស់​បំព្រង​ឆ្លុះ​បញ្ចាំង​ពី​អនាគត​បែប​​​បច្ចេកវិទ្យា​ទំនើប​ ​ដូច​ស្ថិត​ពិភព​ ​ Cyberpunk​ ​ដូច្នោះ​ដែរ។​

​ពណ៌​ថ្មី​ខាង​លើ​នេះ​ បង្កើត​​ឡើង​ដោយ​លោក Jose Levy ​ចាប់ដៃ​សហការ​នឹង​ realme ​ជាមួយ​នឹង​គំនិត​រចនា​ពណ៌ថ្មី “ការ​រចនា​នៃ​អនាគត​កាន់​តែ​លេច​ធ្លោ”។​ ​លោក​កំពុង​កាន់​តំណែង​ជា​ ​ជា​នាយក​ផ្នែកសិល្បៈ​នៃ​ស្ទូឌីយោ​រចនា​របស់ realme​ ​និង​ជា​អ្នក​រចនា​ម៉ូដ​កាស​ឥតខ្សែ Hermès ផង​ដែរ។​

​រំឮក​ផង​ដែ​ថា ​ ក្រុមហ៊ុន​ស្មាតហ្វូន realme ​​មិន​ត្រឹម​តែ​ជា​​ ក្រុមហ៊ុន​នាំ​មុខ​ ​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​ លើស​ពី​នេះ​ទៀត​ក្រុមហ៊ុន​យក​ចិត្ត​ទុក​ដាក់​បំផុត​​ ទៅ​លើ​ ការ​រចនា​រូប​រាង​ស្មាតហ្វូន​ ​ខ្លាំង​បំផុត៕

អ្នក​នាង​ Henaa
កញ្ញា Jennie_Vee
លោក Poahong Hay-ហៃប៉ោហុង

អត្ថបទ៖ រក្សា

មតិយោបល់