• 2021-05-21 04:10:44
  • ព័ត៌មាន

ជឿ​អត់?​ ​realme 8 ​បើ​យក​ទៅ​លេង​ហ្គេម​ លឿន​ដូច​ល្បឿន​ឡាន​ក្នុង​រឿង​ Fast & Furious​

  • 2021-05-21 04:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme 8 ​មាន​តម្លៃ​ត្រឹម​តែ​ ២៨៩ ​ដុល្លារ​ប៉ុណ្ណោះ​ត្រូវ​បាន​ក្រុមហ៊ុន​ប្រសិទ្ធិនាម​ដាក់​ថា​ ​«ស្មាតហ្វូន Gaming ជម្រើស​ទីមួយ​សម្រាប់​អ្នក​ប្រើប្រាស់​វ័យ​ក្មេង»។ ​ទាំង​នេះ​ក៏​ដោយសារ​តែ​លក្ខណសម្បត្តិ(Specs) ​សុទ្ធ​តែ​លំដាប់​ខ្ពស់​ខ្លាំងៗ​ ​រីឯ​ការ​រចនា​រូបរាង​របស់​វា​ក៏​ស្អាត​ទាក់​ទាញ​។ ​អ្វី​ដែល​ពិសេស​នោះ​គឺ​ ​កម្លាំង​ម៉ាស៊ីន​ ​បើ​អ្នក​យក​ទៅ​លេង​ហ្គេម​ណាមួយ​ក៏​បាន​ ​វា​នឹង​ដំណើរការ​លឿន​រហ័ស​ ​ហាក់​បី​ដូច​ល្បឿន​ឡាន​ក្នុង​រឿង​ Fast & Furious ​ដូច្នោះ​ដែរ។​

​សម្រាប់​ការ​កក់​ទុក​មុន ​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃ​ទី​ ២៧ ខែ​ឧសភា​ ​អ្នក​នឹង​ទទួល​បាន​កាដូ​ពិសេសៗ​បន្ថែម​ដូច​ជា​ ​កាបូប​យួរ​ដៃ​ កាស​ប្លូធូស​ ដប​ទឹក និង​ស៊ីម​ស្មាត​មាន​តម្លៃ​ ៥៤ ដុល្លារ​ចំនួន​មួយ​។​

ខាងក្រោមនេះគឺជាលក្ខណៈពិសេស realme 8 ៖

-បន្ទះឈីប gaming Helio G95 បច្ចេកវិទ្យាមិនឆាប់ឡើងកំដៅ

realme 8 បំពាក់ដោយបន្ទះឈីប Gaming Helio G95 ដែលមាន 8 cores ជាមួយល្បឿនរហូតដល់ 2.05 Ghz និង quad-core Mali-G76 GPU វាមានសមត្ថភាពខ្លាំងអាចអូសហ្គេមធំៗ។ ចំពោះបច្ចេកវិទ្យាបន្សាបកំដៅនេះ នឹង​ធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពត្រជាក់ 14.4% បើប្រៀបធៀបទៅនឹងជំនាន់មុនរបស់វា realme 7 ។

-បច្ចេកវិទ្យាសាកថ្មលឿន 30W Dart Charge

realme 8 បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 30W Dart Flash Charge វាអាចសាកថ្មទំហំ5000mAh ពេញ 100% ត្រឹមតែរយៈពេល 65 នាទីប៉ុណ្ណោះ។ វាអាចទុក standby បាន 40ថ្ងៃ និងលេងហ្គេមបាន10ម៉ោង។ នៅពេល realme 8 នៅសល់ថ្មត្រឹមតែ 5% ការបើកដំណើរការនៃមុខងារ Super Power Saving Mode អាចទុក standby បានដល់ទៅពីរថ្ងៃ។

realme 8 ក៏មានមុខងារ App Quick Freeze, Sleep Standby Optimization និងមុខងារបង្កើនថាមពលថ្មផ្សេងទៀតព្រមទាំងអាចសាកទូរស័ព្ទផ្សេងទៀតឬឧបករណ៍វៃឆ្លាតជាមួយខ្សែ OTG ផងដែរ។

សាកភ្លើង ៦៥ នាទីពេញ ១០០%

-អេក្រង់ 6.4 អ៉ិញប្រភេទ Super AMOLED ជាមួយកំរិតពន្លឺដល់ 1000nits

realme 8 បំពាក់ដោយអេក្រង់លាតបេញ 6.4-inch Super AMOLED វាគាំទ្រមុខងារ Always-on Display នឹងមានសិនស័រស្កេនក្រយៅដៃផងដែរ។ វាមានកំរិតបង្ហាញ 1080P FHD និងកម្រិតប៉ះបញ្ជា 180Hz ដែលជួយឲ្យការប៉ះបញ្ជាកាន់តែរលូន ជាពិសេសសម្រាប់ការលេងហ្គេម។ វាពិតជាងាយស្រួលមើលក្រោមពន្លឺថ្ងៃដោយមានកម្រិតពន្លឺរហូតដល់ 1000nits ហើយវាក៏មានមុខងារ ការពារភ្នែក eye protection ដែលមានលក្ខណៈពិសេសដូចជា DC-like dimming និងប្រឆាំងពន្លឺភ្លើងនៅកម្រិតពន្លឺទាប។

អត្ថបទ៖ រក្សា

មតិយោបល់