• 2021-05-19 09:07:06
  • ព័ត៌មាន

ជើងឯកទាំង៤ បំពាក់បច្ចេកវិទ្យាសាកថ្មលឿនបំផុត សាកថ្ម ១០០% ប្រើពេលត្រឹម ១៨នាទី តែប៉ុណ្ណោះ

  • 2021-05-19 09:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានក្រុមហ៊ុនស្មាតហ្វូនជាច្រើនកំពុងដុតដៃដុតជើង ស្រាវជ្រាវផលិតបច្ចេកវិទ្យាសាកថ្មលឿន ដើម្បីបំពាក់លើស្មាតហ្វូនកំពូលៗរបស់ខ្លួន។ គិតត្រឹមពេលនេះ ឆ្នាំ២០២១ ស្មាតហ្វូនដែលមានបច្ចេកវិទ្យាសាកថ្មលឿនបំផុត គឺបានទៅលើ ស្មាតហ្វូនចិនទាំង៤គ្រឿងនេះ។

១. iQOO 7 មានថាមពលថ្ម 4000 mAh។ វាត្រូវបានជាប់ឈ្មោះ ជាស្មាតហ្វូនសាកថ្មលឿនជាងគេបំផុត ជាមួយកម្លាំងសាកខ្ពស់ 120W។

បច្ចេកវិទ្យាសាកថ្មល្បឿនលឿនរបស់ស្មាតហ្វូននេះ អាចសាកបញ្ចូលថាមពលថ្ម ពី ០ ដល់ ១០០% ចំណាយពេលត្រឹម ១៨នាទី តែប៉ុណ្ណោះ។ គួរដឹងថា iQOO 7 គឺជា sub-brand មួយផ្សេងទៀតរបស់ Vivo។

២. Xiaomi Mi 10 Ultra មានថាមពលថ្ម 4500 mAh ដោយបំពាក់បច្ចេកវិទ្យាសាកសាកថ្មល្បឿនលឿន 120W។

បច្ចេកវិទ្យានេះអាចសាកថាមពលថ្ម បំពេញពី ០ ទៅ ១០០% ចំណាយពេលត្រឹម ២២នាទី តែប៉ុណ្ណោះ។

៣. OnePlus 9 Pro មានថាមពលថ្ម 4500 mAh ដោយភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន Warp Charge 65W

វាអាចសាកថាមពលថ្មបំពេញពី ០ ទៅ ១០០% ចំណាយពេលត្រឹម ៣០នាទី តែប៉ុណ្ណោះ។

៤. Find X3 Pro មានថាមពលថ្ម 4500 mAh ដោយភ្ជាប់នូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 65W SuperVOOC 2.0

ឧបករណ៍សាកថ្មល្បឿនលឿននេះ អាចសាកថាមពលបំពេញពី ០ ទៅ ១០០% ចំណាយពេលត្រឹម ៣០នាទី តែប៉ុណ្ណោះ។

Find X3 Pro ក៏មានបច្ចេកវិទ្យាសាកថ្មលឿនដោយមិនប្រើខ្សែ AirVOOC Wireless Flash Charge 30W មកជាមួយផងដែរ។ វាអាចសាកបញ្ចូលថាមពលថ្ម ពី ០ ដល់ ១០០% ចំណាយពេល ៨០នាទី ផងដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់