• 2021-05-19 06:52:36
  • ព័ត៌មាន

Smart សហការណ៍ជាមួយ realme ទិញទូរសព្ទ ១គ្រឿង ១៤ថ្ងៃដំបូងថែម realme watch មួយភ្លាម!

  • 2021-05-19 06:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme 8 Pro គឺជាទូរសព្ទដែលមានភាពវៃឆ្លាតជំនាន់ថ្មីបំផុតពី realme ដែលត្រូវបានផលិតឡើងដោយផ្តោតសំខាន់ទៅលើគុណភាពថតរូបជាមួយកាមេរ៉ា 4 គ្រាប់ ទំហំធំ 108MP។ កាន់តែអស្ចារ្យជាមួយល្បឿនសាកថ្មលឿនរហូតដល់ 50W SuperDart។

ថ្មីៗនេះក្រុមហ៊ុន Smart បានសហការណ៍យ៉ាងពិសេសជាមួយ realme ដែលនៅពេលនេះ អតិថិជនទាំងអស់ដែលបញ្ជាទិញ realme 8 Pro ក្នុងអំឡុង 14 ថ្ងៃដំបូងនៃការប្រកាសលក់ នឹងទទួលបាន នាឡិកាវ័យឆ្លាត realme watch ដែលការផ្តល់ជូននេះមានតែនៅ Smart ប៉ុណ្ណោះ។

កាន់តែសប្បាយរីករាយជាមួយប្រអប់កាដូពី realme មួយឈុតនិង លេខពិសេសពី Smart តម្លៃ 129 ដុល្លារ និង ប្រើអ៉ីនធឺណិត FREE ជាមួយគម្រោង Smart ធំហ្ម៎ង! រយៈពេល 12 សប្តាហ៍។ អតិថិជនក៏អាចធ្វើការបញ្ជាទិញតាម app ដឹកជញ្ជូនដោយឥតគិតថ្លៃដូចជា Egets, Nham24, WOWNOW, Muuve, PIIK Mall, Smile Shop និង BLOC ផងដែរ៕

មតិយោបល់