• 2021-05-19 03:37:39
  • ព័ត៌មាន

ស៊េរីចាស់ AK2 ចាំវគ្គ Mummy Mode អត់? ឥឡូវអាចរំលឹករសជាតិលេងលើទូរសព្ទបាន

  • 2021-05-19 03:37:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះហ្គេមប្រភេទបាញ់គ្នា AK2 បានចេញជាប្រភេទ Mobile ដែលអាចលេងនៅលើទូរសព្ទដៃ និងដាក់ឲ្យដោនឡូតឥតគិតថ្លៃ ដោយមានឈ្មោះថា "Bullet Angel”។

ក្នុងនោះដែរ វាក៏បាននាំយកមកនូវវគ្គសាកសពបុរាណ ឬ Mummy Mode ដ៏ព្រឺព្រួចក្នុងហ្គេមលើទូរសព្ទដៃ Bullet Angel នេះទៀតផង។

ម៉ូតសាកសពបុរាណ

ការវាយប្រហាររវាងមនុស្ស និងសាកសពបុរាណក្នុងប្រាសាទបុរាណ មនុស្សក្លាយជាសាកសពបុរាណនៅពេលឆ្លងមេរោគ ហើយនៅទីបញ្ចប់ទៅ គឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត! ដៃដ៏ប៉ិនប្រសប់ ជំនាញ និងការគិតរបស់អ្នកនឹងត្រូវប្រឡងសាកល្បងនៅក្នុងប្រាសាទដ៏ងងឹត។ តោះ សូមចូលរួមសាកល្បងលេងទាំងអស់គ្នា!

ចូលទៅដោនឡូតហ្គេម៖ https://bulletangel.onelink.me/rSTu/Sabay1

សូមបញ្ជាក់ថា ហ្គេម Bullet Angel គឺបង្កើតឡើងជាមួយភាពសំម្បូរបែបជាច្រើន។ ម៉ូតហ្គេម ដែលលោកអ្នកពេញចិត្ត គឺមាននៅលើទូរស័ព្ទហើយឥឡូវនេះ ជាមួយនឹងការវិវត្តថ្មី។ មិនថា TDM ខ្មោច Melee/បាញ់ស៊ីប ឬបែបសាមញ្ញ និងសប្បាយ ដូចជាមាន់រត់ អ្នកលេងទាំងអស់មិនថាកម្រិតខ្ពស់ ឬធម្មតា អាចលេង ហើយនិងលេងយ៉ាងរីករាយទាំងអស់គ្នានៅលើហ្គេម Bullet Angel! ជាមួយហ្គេម Bullet Angel លំដាប់ខ្ពស់ និងប្រព័ន្ទសង្គម អ្នកអាចបង្ហាញតួនាទី និងជួបមិត្តភក្តិថ្មីៗ ឬអាចជួបគូស្នេហ៍ក៏ថាបាន៕

អត្ថបទ៖ សេង ឡុង

មតិយោបល់