• 2021-05-19 02:48:10
  • ព័ត៌មាន

Lexus លក់ឡានកូនកាត់បានជាង ២ លានគ្រឿងហើយ តាំងពីឆ្នាំ ២០០៥ មក

  • 2021-05-19 02:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលដាក់បង្ហាញចេញរថយន្តកូនកាត់ RX400h ក្នុងឆ្នាំ ២០០៥ ក្រុមហ៊ុន Lexus ប្រហែលជាមិនបានរំពឹងទុកថារថយន្តអគ្គិសនីនឹងកាន់កាប់លើឧស្សាហកម្មរថយន្តក្នុងរយៈពេល ១៥ ឆ្នាំក្រោយទេ ឬប្រហែលជាវាបានគិតដែរ។ ទោះជាយ៉ាងណា ក្នុងអំឡុងពេលនោះ ម៉ាកប្រណីតរបស់ជប៉ុនមួយនេះ បានលក់ដេញរថយន្តកូនកាត់ចំនួន ២ លានគ្រឿងឯណោះ។

Lexus បានឈានដល់គោលដៅសំខាន់មួយនេះនៅក្នុងខែមេសា ហើយបានដឹងអំពីការលក់របស់ខ្លួនសម្រាប់ខែនេះ ដែលភាគច្រើនគឺជារថយន្ត Hybrid ទោះបីជាវាមានរថយន្តប្រើអគ្គិសនីសុទ្ធ ដូចជា UX 300e ក៏ដោយ។

គួរឲ្យដឹងដែរថា នៅឆ្នាំ ២០២០ រថយន្តកូនកាត់អគ្គិសនីមានចំនួន ១ ភាគ ៣ នៃការលក់រថយន្តសរុបរបស់ Lexus។ តាមការប៉ាន់ស្មានរបស់ Lexus វាបានបញ្ចេញឧស្ម័នកាបូនិកតិចជាងមុន ១៩ លានតោន អរគុណចំពោះរថយន្តកូនកាត់អគ្គិសនីរបស់វា។

ជាការពិតណាស់ ក្រុមហ៊ុន Lexus កំពុងតែសន្យានូវការវិវឌ្ឍន៍រថយន្តកូនកាត់អគ្គីសនី ដោយនិយាយថា ខ្លួននឹងដាក់ចេញនូវរថយន្តប្រភេទ Plug-in Hybrid ថ្មីនៅឆ្នាំ ២០២១ និងរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ នៅឆ្នាំ ២០២២ ទៀតផង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់