• 2021-05-19 02:01:24
  • ហាងឆេងផលិតផល

ធ្លាក់ថ្លៃមិនតិចទេ! តម្លៃ iPhone 12 ថ្មីចេញលក់ដំបូងមកដល់ឥឡូវខុសគ្នាច្រើន

  • 2021-05-19 02:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនមែនជារឿងចម្លែកទេដែលតម្លៃ iPhone ស៊េរីថ្មីចេញលក់ដំបូងថ្លៃៗ នឹងបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់។ តម្លៃថ្លៃក៏ពិតមែនតែសម្រាប់ iPhone 12 ពេលនេះធ្លាក់ថ្លៃច្រើនហើយ។

មានលក់នៅលើទីផ្សារថ្ងៃដំបូង iPhone 12 មានតម្លៃ ៩៩០ដុល្លារ ទំហំផ្ទុក 64GB តម្លៃ ១០៤០ដុល្លារ ទំហំផ្ទុក 128GB តម្លៃ ១១៤០ដុល្លារ ទំហំផ្ទុក 512GB។ iPhone 12 Pro តម្លៃ ១២២០ដុល្លារ ទំហំផ្ទុក 128GB តម្លៃ ១៣២០ដុល្លារ ទំហំផ្ទុក 256GB តម្លៃ ១៥២០ដុល្លារ ទំហំផ្ទុក 512GB។ iPh-one 12 Pro Max តម្លៃ ១៤២០ដុល្លារ ទំហំ 128GB តម្លៃ ១៥២០ដុល្លារ ទំហំផ្ទុក 256GB តម្លៃ ១៧២០ដុល្លារ ទំហំផ្ទុក 512GB។

នេះតម្លៃ iPhone 12 ថ្មីកំពុងលក់តាមហាងបច្ចុប្បន្នដូចខាងក្រោម៖

iPhone 12

  • iPhone 12 ទំហំផ្ទុក 64GB តម្លៃខ្ទង់ ៨០០ដុល្លារ (ធ្លាក់ថ្លៃ ១៩០ដុល្លារ)
  • iPhone 12 ទំហំផ្ទុក 128GB តម្លៃខ្ទង់ ៨៧០ដុល្លារ (ធ្លាក់ថ្លៃ ១៧០ដុល្លារ)
  • iPhone 12 ទំហំផ្ទុក 256GB តម្លៃខ្ទង់ ៩៥០ដុល្លារ (ធ្លាក់ថ្លៃ ១៩០ដុល្លារ)

iPhone 12 Pro

  • iPhone 12 Pro ទំហំផ្ទុក 128GB តម្លៃខ្ទង់ ១ ០២០ដុល្លារ (ធ្លាក់ថ្លៃ ២០០ដុល្លារ)
  • iPhone 12 Pro ទំហំផ្ទុក 256GB តម្លៃខ្ទង់ ១ ១២០ដុល្លារ (ធ្លាក់ថ្លៃ ២០០ដុល្លារ)
  • iPhone 12 Pro ទំហំផ្ទុក 512GB តម្លៃខ្ទង់ ១ ២៣០ដុល្លារ (ធ្លាក់ថ្លៃ ២៣០ដុល្លារ)

iPhone 12 Pro Max

  • iPhone 12 Pro Max ទំហំផ្ទុក 128GB តម្លៃខ្ទង់ ១ ១៧០ដុល្លារ (ធ្លាក់ថ្លៃ ២៥០ដុល្លារ)
  • iPhone 12 Pro Max ទំហំផ្ទុក 256GB តម្លៃខ្ទង់ ១ ២៩០ដុល្លារ (ធ្លាក់ថ្លៃ ២៣០ដុល្លារ)
  • iPhone 12 Pro Max ទំហំផ្ទុក 512GB តម្លៃខ្ទង់ ១ ៤0០ដុល្លារ (ធ្លាក់ថ្លៃ ៣២០ដុល្លារ)

បញ្ជាក់៖ តម្លៃនេះអាចប្រែប្រួល បន្ទាប់​ពី​ចុះ​ផ្សាយ និងខុសគ្នាតិចតួច​នៅតាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់