• 2021-05-17 07:04:05
  • ព័ត៌មាន

Galaxy M51 ខ្លួនតូចតែសាច់ដុំធំ កំពុងឈរលេខ១ លើតារាង DXOMARK យកឈ្នះ iPhone កំពូលរបស់ Apple

  • 2021-05-17 07:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy M51 ជាប់ជាស្មាតហ្វូនមានថាមពលថ្មប្រសើរដាច់គេ ដោយកំពុងឈរលេខ១ លើតារាង DXOMARK ទទួលបានពិន្ទុសរុបចំនួន៨៨ និងខ្ពស់ជាង iPhone 12 Pro Max ដែលមានពិន្ទុសរុបត្រឹម៧៨ តែប៉ុណ្ណោះ។

ស្មាតហ្វូនដែលមានថាមពលថ្មល្អដាច់គេនេះ មានទំហំថ្ម 7000 mAh ទ្រទ្រង់កម្លាំងសាក 25W ប្រើបន្ទះឈីប Snapdragon 730G មាន RAM 6 GB និងទំហំផ្ទុក 128 GB។ មិនតែប៉ុណ្ណោះវាប្រើបន្ទះបង្ហាញ Super AMOLED Plus ទំហំ ៦,៧ អ៊ិញ និងមានកម្រិតបង្ហាញ Full HD+ ជាមួយនឹង resolution 1080 x 2400។

ចំពោះការតេសសាកល្បង ពី DXOMARK ពិន្ទុសរុបទទួលបាន ៨៨ ខណៈការតេសលម្អិតពីភាពស្វ័យប្រវត្តិរបស់ថ្មទទួលបាន៩៦ពិន្ទុ ការសាកថ្មទទួលបាន៦១ពិន្ទុ និងប្រសិទ្ធិភាពនៃថ្មទទួលបាន៨៧ពិន្ទុ។

រីឯការប្រើប្រាស់របស់វាវិញ ថាមពលថ្ម 7000 mAh ដែលមាន គឺអាចទ្រទ្រង់បាន ៤៥ម៉ោង បើប្រើប្រាស់ត្រឹម ៧ម៉ោង ក្នុង១ថ្ងៃ ហើយបើប្រៀបធៀបទៅនឹងថាមពលថ្មទំហំ 3687 mAh របស់ iPhone 12 Pro Max គឺប្រើបានត្រឹមតែ ៣០ម៉ោងតែប៉ុណ្ណោះ បើប្រើប្រាស់រយៈពេល ៧ម៉ោង ក្នុង១ថ្ងៃដូចគ្នា៕

ប្រភព៖ dxomark ប្រែ​សម្រួល៖ កុសល

មតិយោបល់