• 2021-05-11 03:30:41
  • គន្លឹះ

ដឹងមួយក្បាច់នេះលើ iPhone ពង្រីកបានគ្រប់យ៉ាង គ្រប់កម្មវិធី

  • 2021-05-11 03:30:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្នែកមួយចំនួនលើ iPhone មិនមានតួអក្សរធំទាំងអស់នោះទេ នោះអ្នកប្រាកដជាត្រូវការពង្រីក ប៉ុន្ដែក្រៅពីកម្មវិធី Safari ឬ Books អ្នកប្រហែលមិនអាចពង្រីកអ្វីបាននោះទេ ដូច្នេះ​អ្នកចាំបាច់ត្រូវប្រើមុខងារ Zoom នៅ​លើ iPhone ពិសេសគឺនៅលើកម្មវិធីតែម្ដង។

ដើម្បីបើកមុខងារ Zoom សូមចូលទៅកាន់៖ Setting > Accessibility > Zoom > Enable Zoom បន្ទាប់មកជ្រើសរើសរបៀប Zoom នៅក្នុង Zoom Region។ មានជម្រើសពីរគឺ Window Zoom និង Full Screen Zoom។

បើអ្នកជ្រើសយក Full Screen Zoom នោះបានន័យថា វានឹងពង្រីកគ្រប់ទីកន្លែងទាំងអស់ ប៉ុន្ដែបើជ្រើសយក Window Zoom វានឹងពង្រីកតែផ្នែកខ្លះតែប៉ុណ្ណោះ។ យើងស្នើឱ្យអ្នកជ្រើសយក Window Zoom ដើម្បីឱ្យការពង្រីកងាយស្រួលមើល ត្បិត iPhone មានអេក្រង់ទំហំតូច។

របៀបប្រើមុខងារនេះ គឺអ្នកត្រូវប្រើម្រាមដៃ៣គោះលើអេក្រង់២ដង និងធ្វើបែបនេះដូចគ្នា ដើម្បីបិតការពង្រីកវិញ។ ដើម្បីអូសទៅកន្លែងផ្សេង គឺប្រើម្រាមដៃ៣សង្កត់លើអក្រង់ដើម្បីអូស ឬចុចលើរបានៅខាងក្រោមគេដើម្បីអូស។

ដើម្បីកាន់តែច្បាស់បន្ថែមពីការកំណត់ និងការប្រើប្រាស់ សូមទស្សនាវីដេអូណែនាំខាងក្រោម៖

ប្រភព៖ Apple ប្រែ​សម្រួល៖ កុសល

មតិយោបល់