• 2021-05-10 01:58:19
  • ព័ត៌មាន

ឡានអគ្គិសនី Hyundai សាកភ្លើង៥នាទី ជិះបាន១០០គ.ម ចេញតម្លៃលក់ហើយ

  • 2021-05-10 01:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai បានប្រកាសពីតម្លៃនៃរថយន្តអគ្គិសនីរបស់ខ្លួន គឺម៉ូដែល Ioniq 5 ជាផ្លូវការ ដោយដាក់លក់ក្នុងតម្លៃចាប់ពី ៣៦ ៩៩៥ផោន ឬប្រហែល ៤៥ ០០០ដុល្លារ សម្រាប់ទីផ្សារប្រទេសអង់គ្លេស។ វាផ្តល់ទាំងជម្រើសប៉ុងមួយវិលកង់ក្រោយ និងប៉ុងពីរ ព្រមទាំងអាគុយអគ្គិសនីទំហំ ៥៨ និង ៧៣គីឡូវ៉ាត់ម៉ោង។

រថយន្ត Hyundai Ioniq 5 SE Connect ដែលជាម៉ូដែលថោកបំផុត ប្រើអាគុយអគ្គិសនីទំហំ ៥៨គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ប្រើប៉ុងមួយវិលកង់ក្រោយ មានកម្លាំង ១៦៧សេះ ផ្តល់ចម្ងាយបើកបរសរុប ២៤០ម៉ាយ៍ ឬ ៣៨៦គីឡូម៉ែត្រ។

ដោយឡែក Ioniq 5 Premium ប្រើអាគុយអគ្គិសនីទំហំ ៧៣គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ ប្រើប៉ុងមួយវិលកង់ក្រោយ មានកម្លាំង ២១៤សេះ មានតម្លៃចាប់ពី ៤១ ៩៤៥ផោន ឬប្រហែល ៥៨ ៨០០ដុល្លារ ផ្តល់ចម្ងាយបើកបរ ៣០០ម៉ាយ៍ ឬ ៤៨២គីឡូម៉ែត្រ។

ចំពោះ Ioniq 5 Ultimate ដែលជាម៉ូដែលកប់បំផុតវិញ ប្រើម៉ូទ័រអគ្គិសនីចំនួន ២ និងប៉ុងពីរ មានកម្លាំង ៣០២សេះ ហើយបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៣គីឡូវ៉ាត់ម៉ៅង ផ្តល់ចម្ងាយបើកបរ ២៨៧ម៉ាយ៍ ឬ ៤៦១គីឡូម៉ែត្រ មានតម្លៃចាប់ពី ៤៥ ១៤៥ផោន ឬប្រហែល ៦៣ ៣០០ដុល្លារ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់