• 2021-05-07 04:25:37
  • ព័ត៌មាន

កម្មវិធី Android បូមយកទិន្នន័យអ្នកប្រើយ៉ាងសន្ធឹកសន្ធាប់ ច្រើនជាង iOS ៨ដង

  • 2021-05-07 04:25:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានកម្មវិធីប្រើប្រាស់នៅសាលាភាគច្រើនបានបញ្ជូនទិន្នន័យរបស់សិស្សក្មេងៗទៅកាន់ភាគីទី៣។ ហើយប្រព័ន្ធប្រតិបត្តិការ Android បញ្ជូនទិន្នន័យដល់ភាគីទីបីដែលមានកម្រិតហានិភ័យខ្ពស់ខ្ពស់បំផុត ច្រើនជាង iOS ដល់ទៅ ៨ដង នេះបើតាមការសិក្សាស្រាវជ្រាវពីស្ថាប័នមិនស្វែងរកប្រាក់ចំណូល Me2B Alliance។

គួរបញ្ជាក់ថា ទិន្នន័យខាងលើនេះគឺផ្អែកទៅលើ របាយការណ៍វិភាគចំពោះកម្មវិធីទូរសព្ទចំនួន ៧៣ ដែលប្រើប្រាស់ដោយសាលាចំនួន ៣៨ ដោយក្នុងនោះមានចំនួនមនុស្សយ៉ាងហោចណាស់កន្លះលាននាក់ រាប់បញ្ជូលទាំងសិស្ស ក្រុមគ្រួសារ និងគ្រូបង្រៀនជាដើមដែលប្រើប្រាស់កម្មវិធីទាំងនោះ។

ទោះយ៉ាងណាក៏ដោយ ប្រភពដដែលបញ្ជាក់ថា ទាំង iOS និង Android មានកម្មវិធីចំនួន ៦០% ដែលបានស្រង់មក គឺបានបញ្ជូនទិន្នន័យអ្នកប្រើប្រាស់ចេញទៅក្រៅ។ ក្នុងនោះ កម្មវិធីរបស់ Android ប្រមាណជា ៩១% បានបញ្ជូនទិន្ន័យទៅភាគីទី៣ដែលមានហានិភ័យខ្ពស់ ប្រៀបធៀបទៅកម្មវិធីរបស់ iOS មានត្រឹម ២៦% ស្មើនឹង ៣,៥ដង តែប៉ុណ្ណោះ។

ចំណែកឯ កម្មវិធី Android ២០% ទៀតដែលនៅសល់ បានបញ្ជូនទិន្ន័យទៅកាន់ភាគីទី៣ដែលមានកម្រិតហានិភ័យខ្ពស់បំផុត ចំណែកឯ កម្មវិធីរបស់ iOS មានត្រឹមតែ ២,៦% បើប្រៀបធៀបគ្នាគឺស្មើនឹង ៨ដង ឯណោះ។

គួដឹងថា ទិន្នន័យដែលបានបញ្ជូនចេញទាំងនោះរួមមាន advertising platforms របស់ Google, ទិន្នន័យរបស់សិស្សសាលា និងទិន្នន័យពីកម្មវិធី Facebook ផងដែរ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់